អភិបាលខេត្តត្បូងឃ្មុំ សម្រេចបញ្ចប់ការបិទខ្ទប់ភូមិមួយ នៅឃុំដំរិល ស្រុកអូររាំងឪ ក្រោយបិទមួយរយៈដោយសារជំងឺកូវីដ
ត្បូងឃ្មុំ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីសម្រេចបញ្ចប់ការបិទខ្ទប់ភូមិក្បាលអូរ ឃុំដំរិល ស្រុកអូររាំងឪ ចាប់ពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១តទៅ។
លោកអភិបាលខេត្ត បានបន្តថាត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕