ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាសន្យាឱ្យប្រេសិតពិសេសប្រធានអាស៊ាន(កម្ពុជា)ជួបជាមួយសមាជិកបក្សលោកស្រី អង់សាន ស៊ូជី

ភ្នំពេញ៖ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយប្រធានអាស៊ានថានឹងអនុញ្ញាតដល់ប្រេសិតពិសេសអាស៊ានពីកម្ពុជាក្នុងពេលមកធ្វើទស្សនកិច្ចនាពេលខាងមុខបានជួបជាមួយសមាជិកគណបក្សរបស់លោកស្រី អង់សាន ស៊ូជី។ នេះជាការបញ្ជាក់របស់រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី លោក កៅ គឹមហួន។

ការសន្យានេះបានធ្វើឡើងនៅក្នុងជំនួបតាមរយៈវីដេអូអនឡាញកាលពីថ្ងៃទី២៦ ខែមករា ជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកម្ពុជា លោក កៅ គឹមហួន និយាយថា លោក មីន អោងលាំង មិនបានកំណត់អត្តសញ្ញាណសមាជិកនៃគណបក្ស NLD ណាមួយដែលអាចនឹងត្រូវបានផ្តល់ជូនឱ្យបានជួបជាមួយនឹងប្រេសិតពិសេសនោះទេ។

លោក កៅ គឹមហួន បានលើកឡើងដូច្នេះថា៖ «ពួកគេបាននិយាយក្នុងអំឡុងពេលសន្និសីទតាមវីដេអូរវាងនាយករដ្ឋមន្រ្តីរបស់យើង និងឧត្តមសេនីយឯក មីន អោងលាំង ថាពួកគេនឹងផ្តល់សិទ្ធិឱ្យចូលទៅជួបសមាជិកមួយចំនួននៃគណបក្ស NLD ប៉ុន្តែយើងមិនទាន់ដឹងថាជាអ្នកណានៅឡើយទេ»។

ពាក់ព័ន្ធនឹងរឿងនេះ អ្នកនាំពាក្យរបបយោធាមីយ៉ាន់ម៉ាមិនបានលើកទូរស័ព្ទដើម្បីឆ្លើយតបនៅឡើយទេ។

មីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីយោធាបានដណ្តើមអំណាច ដោយជនស៊ីវិលប្រហែល ១ ៥០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបរបស់របបយោធា នេះបើយោងតាមតួលេខដែលដកស្រង់ដោយការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។

ក្នុងនោះក៏មាន សមាជិកគណបក្ស NLD រាប់សិបនាក់ត្រូវបានឃុំខ្លួនចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ ២០២១។

អ្នកនាំពាក្យរបស់គណបក្ស NLD លោក ណៃ ហ្វូឡាត បាននិយាយថា កិច្ចប្រជុំណាមួយជាមួយប្រេសិតពិសេសអាស៊ាន គួរតែត្រូវបានយល់ព្រមដោយគណបក្ស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក