ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

BREAKING NEWS: សម្តេចតេជោ ចេញសារបំភ្លឺករណីលោកសាស្ត្រាចារ្យ សន ធើនណល

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ បានបង្ហោះសារក្នុងទំព័រហ្វេសបុកផ្លូវការរបស់សម្តេចដោយសុំអធ្យាស្រ័យករណីការឡើកលើអំពីការដោះលែងជនជាតិអូស្ត្រាលីដែលសម្តេចបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា ដែលសម្តេចបានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈនេះ។

សម្តេចតេជោបានលើកឡើងថា «ព្រឹកមិញខ្ញុំបានលើកឡើងអំពីការដោះលែងជនជាតិអូស្ត្រាលីដែលខ្ញុំបានស្នើសុំមេដឹកនាំយោធាមីយ៉ាន់ម៉ា។ តាមការជាក់ស្តែងជនជាតិអូស្ត្រាលីនេះមិនទាន់ទទួលបានការដោះលែងនៅឡើយទេ។ ការភ័ន្តច្រឡំនេះបណ្តាលមកពីខ្ញុំទទួលបានព័ត៌មានខុសដែលខ្ញុំសូមអធ្យាស្រ័យលើកំហុសដោយអចេតនាមួយនេះ»។

ភ្លាមៗបន្ទាន់ពីការចេញសារខាងនេះ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅយប់ថ្ងៃទី៧ ខែកុម្ភៈនេះ បានចេញសេចក្តីបំភ្លឺបន្ទាប់ពីការប្រកាសដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកនេះ ពាក់ព័ន្ធនឹងការដោះលែងលោកសាស្ត្រាចារ្យ សន ធើនណល ជនជាតិអូស្ត្រាលីដែលជាប់ឃុំឃាំងនៅមីយ៉ាន់ម៉ា មានការស្វែងរកការបញ្ជាក់ជាច្រើនលើ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំភ្លឺថា «ការប្រកាសនេះគឺដោយសារការផ្តល់ព័ត៌មានខុស ហើយលោកសាស្ត្រាចារ្យ សន ធើនណល នៅបន្តជាប់ឃុំឃាំងដដែល»។

អ្នកនាំពាក្យបានឱ្យដឹងថា នេះគឺជាហេតុការណ៍កើតឡើងដោយអចេតនា និងបានរំលឹកថា «នៅក្នុងកិច្ចពិភាក្សាជាមួយ នាយឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោង ឡាំង សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកពីករណីលោកសាស្ត្រាចារ្យ សន ផេនណល ហើយទទួលបានការធានាពីនាយឧត្តមសេនីយ៍ជាន់ខ្ពស់ថា គាត់នឹងពិចារណាករណីនេះឡើងវិញបន្ទាប់ពីដំណើរការតុលាការត្រូវបានបញ្ចប់»។

ជាទីប្រឹក្សារបស់អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អោង សាន ស៊ូ ជី គឺលោក Turnell ជាជនជាតិអូស្រ្តាលី ត្រូវបានគេចាប់ខ្លួនកាលពីខែកុម្ភៈ ឆ្នាំមុន ក្រោយការផ្ទុះរដ្ឋប្រហារយោធា។ លោក Turnell គឺសាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ច លោកត្រូវបានរងការចោទប្រកាន់ពីបទបំពានច្បាប់ការពារព័ត៌មានសម្ងាត់រដ្ឋរបស់មីយ៉ាន់ម៉ា ដែកកំពុងប្រឈការដាក់ទោសជាអតិបរមាជាប់ពន្ធនាគាររយៈពេល១៤ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក