ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រាប់កាំភ្លើងធុនធ្ងន់ពីរគ្រាប់ត្រូវបានប្រទះឃើញនៅមាត់អូរ បន្ទាត់តំបន់ព្រំដែនកម្ពុជា-ថៃ

បាត់ដំបង៖ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រភេទធុនធ្ងន់ចំនួន ០២ គ្រាប់ត្រូវបានប្រទះឃើញខណៈដែលកម្លាំងវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ និងកម្លាំងប៉ុស្ត៍ព្រំដែនគីឡូ ១៣ សហការជាមួយកម្លាំងផ្នែកសឹករងសំពៅលូនចុះល្បាតនៅតាមខ្សែបន្ទាត់តំបន់ព្រំដែន កម្ពុជា - ថៃ ។

សមត្ថកិច្ចបានអោយដឹងថា ការប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះខាងលើនេះស្របពេលដែលកម្លាំងឈរជើងនៅតំបន់ព្រំដែនចុះធ្វើការល្បាតកាលពីព្រឹកថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ ២០២២ នៅត្រង់ចំណុចមាត់អូរព្រំដែន ស្ថិតក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

សមត្ថកិច្ចជំនាញបញ្ជាក់បន្តថា: គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន០២គ្រាប់ដែលបានប្រទះឃើញនាពេលនេះគឺជាប្រភេទគ្រាប់ DK ៧៥ ហើយគ្រាប់ទាំងនេះមិនមែនជាគ្រាប់ដែលក្រុមខិលខូចលាក់ទុកនោះទេ ប៉ុន្តែវាគឺជាគ្រាប់ដែលនៅសេសសល់តាំងពីសម័យសង្គ្រាមមកម្លេះ នេះបើយោងទៅតាមប្រភេទសភាពអាយុកាលនិងភាពពុកផុយរបស់គ្រាប់។

ហើយក្រោយការប្រទះឃើញគ្រាប់ទាំងនេះកម្លាំងសមត្ថកិច្ចបានរាយការណ៍ និងប្រគល់ជូនទៅមន្ត្រីជំនាញរបស់អង្គភាពមជ្ឈមណ្ឌលសកម្មភាពកំចាត់មីន (CMAC)នៅកម្ពុជាដើម្បីយកទៅដុតកម្ទេចចោលនៅពេលក្រោយ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក