ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ហ្វីលីពីនឱ្យមនុស្សសម្តែងជាតុក្កតា និងតួក្នុងភាពយន្តល្បីៗនៅកន្លែងចាក់វ៉ាក់សាំងដើម្បីជំរុញក្មេងៗឱ្យមកទទួលវ៉ាក់សាំង

អន្តរជាតិ៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់កុមារដែលមានអាយុពី ៥ឆ្នាំដល់ ១១ឆ្នាំដែលបានចាប់ផ្តើមនៅក្នុងរដ្ឋធានីហ្វីលីពីនកាលពីថ្ងៃចន្ទ ទី៧ ខែកុម្ភៈ ដោយនៅមជ្ឈមណ្ឌលចាក់ថ្នាំមានមនុស្សពាក់ឈុតជាតុក្កតា និងតួរឿងល្បីៗដើម្បីទាក់ទាញក្មេងឱ្យមកចាក់វ៉ាក់សាំង។

អ្នកនៅទីនោះមានទាំងអ្នកធ្វើប៉េងប៉ោងឱ្យក្មេងៗ ហើយអ្នកសំដែងក្នុងឈុត superhero បានថតរូបជាមួយក្មេងៗនៅកណ្តាលទីក្រុងម៉ានីល។

មកទល់ពេលនេះ រដ្ឋបាលចំណីអាហារ និងឱសថរបស់ប្រទេសហ្វីលីពីនទើបតែបានអនុម័តការចាក់វ៉ាក់សាំងវ៉ាក់សាំង Pfizer សម្រាប់ប្រើលើកុមារ។

រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់កុមារជាង ១៥លាននាក់។ ដំណើរការចាក់វ៉ាក់សាំងនឹងផ្លាស់ទីទៅតំបន់ផ្សេងទៀតនៃប្រទេសនៅក្រៅក្រុងម៉ានីលនៅថ្ងៃទី១៤ ខែកុម្ភៈ។

រហូតមកដល់ពេលនេះ ហ្វីលីពីនបានចាក់ថ្នាំបង្ការប្រហែលពាក់កណ្តាលហើយនៃចំនួនប្រជាជនសរុប ប៉ុន្តែតំបន់ជាច្រើននៅក្រៅតំបន់រាជធានីនៅតែយឺតយ៉ាវ ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃមេរោគថ្មីៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក