វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

នាយករដ្ឋមន្រ្តីជប៉ុនអំពាវនាវជំរុញការចាក់វ៉ាក់សាំងដូសជំរុញឱ្យបាន១លានដូសក្នុងមួយថ្ងៃ

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ៊្វូមីអូ គីស៉ីដា បាននិយាយនៅថ្ងៃចន្ទនេះថា លោកចង់បង្កើនល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ប្រទេសនេះដល់ ១លានដូសក្នុងមួយថ្ងៃ ប្រហែលទ្វេដងនៃល្បឿនបច្ចុប្បន្ន។

លោក គីស៉ីដា បានប្រាប់កិច្ចប្រជុំគណៈកម្មាធិការថវិកាសភាតាមទូរទស្សន៍ថា លោកបានណែនាំដល់រដ្ឋមន្ត្រីឱ្យធ្វើការជាមួយរដ្ឋាភិបាលក្នុងតំបន់ ដើម្បីពន្លឿនការចាក់វ៉ាក់សាំងតាមដែលអាចធ្វើបាន ស្របពេលដែលការឆ្លងនៅទូទាំងប្រទេសបានកើនឡើងលើសពី ១០ម៉ឺនករណីកាលពីថ្ងៃសៅរ៍ជាលើកដំបូង។

កាសែត Asahi បានរាយការណ៍កាលពីថ្ងៃអាទិត្យថាទីក្រុងតូក្យូ និងខេត្តចំនួន១២ផ្សេងទៀតកំពុងស្ថិតក្នុងការពិភាក្សាចុងក្រោយដើម្បីបន្តដាក់វិធានការទប់ស្កាត់មេរោគបំលែងថ្មីអូមីក្រុងរយៈពេលប្រហែល ៣សប្តាហ៍បន្ថែមទៀត។

គួរបញ្ជាក់ថា គិតត្រឹមពេលនេះ ប្រជាជនប្រមាណជា៨០ភាគរយ នៅប្រទេសជប៉ុន បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស ប៉ុន្តែត្រឹម៦ភាគរយ ប៉ុណ្ណោះ ដែលបានចាក់ដូសជំរុញ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក