ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនបិទទីក្រុងជាប់ព្រំដែនវៀតណាម ខណៈករណីឆ្លងកូវីដ-១៩កើនឡើង

ប៉េកាំង៖ អាជ្ញាធរនៅទីក្រុង Baise ភាគនិរតីនៃប្រទេសចិន បានបញ្ជាឱ្យអ្នកស្រុកស្នាក់នៅក្នុងផ្ទះ ចាប់ពីថ្ងៃចន្ទនេះតទៅហើយជៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ខណៈដែលពួកគេបានអនុវត្តវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃការឆ្លងកូវីដ-១៩ ក្នុងតំបន់។

ការផ្ទុះឡើងនៅក្នុងទីក្រុង Baise ដែលមានប្រជាជនប្រហែល ៣,៦លាននាក់និងជាប់ព្រំដែនប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លង កូវីដ-១៩ ក្នុងសហគមន៍ចំនួន៣៧ករណី សម្រាប់ថ្ងៃទី០៦ ខែកុម្ភៈ ខណៈតួលេខសម្រាប់១ថ្ងៃមុននោះ គឺតែ៦ករណីប៉ុណ្ណោះ។

ទូរទស្សន៍រដ្ឋបាននិយាយថា អ្នកនៅទីក្រុង Baise គួរតែស្នាក់នៅក្នុងផ្ទះ លើកលែងតែការធ្វើដំណើរដើម្បីទិញសម្ភារៈសំខាន់ៗ ឬការធ្វើតេស្តរក កូវីដ-១៩ ហើយគួរតែជ្រើសរើសការដឹកជញ្ជូនជាជាងការទិញក្នុងហាង។

គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ ប្រទេសចិនដីគោកមានករណីឆ្លងចំនួន ១០៦ ៤១៩នាក់ ដែលនេះរួមបញ្ជូលទាំងករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក