ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទាហានអាមេរិកទៅដល់ប៉ូឡូញ

អន្តរជាតិ៖ ទាហានអាមេរិកបានមកដល់ប្រទេសប៉ូឡូញហើយ កាលពីថ្ងៃអាទិត្យ ទី៦ ខែកុម្ភៈ ខណៈក្រុងវ៉ាស៊ីនតោន កំពុងពង្រឹងសម្ព័ន្ធមិត្ត NATO របស់ខ្លួននៅអឺរ៉ុបខាងកើត ចំពេលមានការពង្រឹងយោធារុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែនដូចគ្នា។ ភ្លាមៗនោះ គេមិនទាន់ដឹងច្បាស់ថា តើមានទាហានប៉ុន្មាននាក់បានមកដល់នោះទេ។

កាលពីថ្ងៃសៅរ៍ ទី៥ ខែកុម្ភៈ យន្តហោះតូចមួយដែលដឹកមេបញ្ជាការកងពលធំទ័ពអាកាសទី ៨២ ឧត្តមសេនីយ៍ទោ Christopher Donahue របស់កងទ័ពសហរដ្ឋអាមេរិកបានចុះចតនៅអាកាសយានដ្ឋាន Rzeszow-Jasionka បន្ទាប់ពីយន្តហោះពីរបីគ្រឿងជាមួយឧបករណ៍យោធាអាមេរិក និង ក្រុមមុនបានមកដល់នោះ។

រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ Mariusz Blaszczak បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ទាហានអាមេរិកក្រុមទីមួយដែលបានមកដល់ ហើយយន្តហោះជាច្រើនទៀតនឹងត្រូវចុះចតនៅប៉ុន្មានម៉ោងខាងមុខនេះ។

កាលពីថ្ងៃពុធ ទី២ ខែកុម្ភៈ ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានបញ្ជាឱ្យទាហានបន្ថែមជិត ៣ ០០០ នាក់ទៅកាន់ប្រទេសប៉ូឡូញ និងរូម៉ានី ខណៈដែលទីក្រុងវ៉ាស៊ីនតោន ធ្វើការផ្លាស់ទីនេះដើម្បីធានាសុវត្តិភាពដល់សម្ព័ន្ធមិត្តណាតូ។

គួរបញ្ជាក់ថា រុស្ស៊ីបានបដិសេធផែនការឈ្លានពានអ៊ុយក្រែន ក្រោយខ្លួនបានដាក់ពង្រាយទាហានជាង ១០ម៉ឺននាក់នៅជិតព្រំដែនអ៊ុយក្រែន ហើយនិយាយថា ខ្លួនអាចចាត់វិធានការយោធាដែលមិនជាក់លាក់ ប្រសិនបើការទាមទាររបស់ខ្លួនមិនត្រូវបានបំពេញ រួមទាំងការសន្យារបស់ណាតូដែលថានឹងមិនទទួលស្គាល់ទីក្រុងគីវនោះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក