សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រតិបត្តិការចាក់វ៉ាក់សាំងនៅតំបន់ក្រហម៖ ចាក់ដូសទី១ បានជាង៧៧ម៉ឺននាក់, ដូសទី២ ចាក់បានជាង៣៨ម៉ឺននាក់ហើយ

ភ្នំពេញ : នៅថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ ដំណើរចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរាជធានីភ្នំពេញ កំពុងបន្តយ៉ាងឆាប់រហ័សទាំងដូសទី១ និងដូសទី២ ដោយក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ដើម្បីធានាថាពលរដ្ឋគ្រប់រូបបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩។


រយៈពេល២៤ថ្ងៃមកនេះ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិបានចាក់ដូសទី១ជូនប្រជាពលរដ្ឋបានជាង៧៧ម៉ឺននាក់ ខណៈការចាក់ដូសទី២ចាប់ផ្តើមកាលពីថ្ងៃទី១៦ ខែឧសភា ចាក់បានជាង៣៨ម៉ឺននាក់។

នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែឧសភា បានបង្ហាញថាការចាក់វ៉ាក់សាំងនៅតំបន់ក្រហមរយៈពេល ២៤ថ្ងៃកន្លងទៅនេះការចាក់ដូសទី១ ចាក់បានសរុបចំនួន៧៧២,៣២៣នាក់ ស្រី ៤១៥,៩៨២នាក់។ ដោយឡែកអ្នកចាក់ដូសទី២ ចាក់បាន៣៨៥,០៤៦នាក់ ស្រី១៩៨,០៣៣នាក់។

ទិន្នន័យអ្នកចាក់វ៉ាក់សាំងក្នុងតំបន់ក្រហមនៅខណ្ឌពោធិ៍សែនជ័យ ដង្កោ កំបូល និងមានជ័យ ពីដំបូងមានត្រឹមជាង៥០ម៉ឺននាក់នោះមកដល់ពេលនេះការចាក់កើនឡើងរហូតដល់ជាង៧០ម៉ឺននាក់។ ទិន្នន័យនេះគឺកើនជាង២០ម៉ឺននាក់ បើធៀបនឹងទិន្នន័យផ្តល់ដោយអាជ្ញាធររាជធានីភ្នំពេញពីដំបូងនោះ។

ឯកសារ និងលក្ខខណ្ឌដែលត្រូវអនុវត្តន៍ឱ្យបានសម្រាប់ការចាក់វ៉ាក់សាំងដូសទី២នេះរួមមាន៖ យកឯកសារជាទម្រង់ចាក់វ៉ាក់សាំងដូសទី១មកជាមួយ, ចាក់ដូសទី១ នៅកន្លែងណា ត្រូវចាក់ដូសទី២ នៅកន្លែងដដែលនោះ, ត្រូវដឹងពេលវេលាដែលកំណត់ចាក់ដូសទី២ (គ្រប់១៤ថ្ងៃ) ចៀសវាងការមកកកកុញ និងប៉ះពាល់ដល់ប្រសិទ្ធភាពរបស់ថ្នាំ។ ជាពិសេសនោះអ្នកដែលមានជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យទៅចាក់ដូសទី២នោះឡើយ។


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក