ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោផ្ដោតការយកចិត្តទុកដាក់អភិវឌ្ឍទៅលើភូមិភាគឦសានដោយសារជាតំបន់ជូរចត់របស់ប្រទេសកម្ពុជា

ក្រចេះ៖ សម្ដេចតេជោហ៊ុន សែន បានថ្លែងថាការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធមកកាន់ភាគឦសាននេះ សម្តេចហាក់មានភាពលំអៀងបន្តិចជាមួយបណ្តាខេត្តដទៃទៀត ព្រោះចិនបានជួយកសាងហេដ្ឋារចនាសម្ព័ន្ធច្រើននៅខេត្តភាគឦសាន ដោយហេតុថាខេត្តទាំងនេះ គឺមានប្រវត្តិជូរចត់ជាងបណ្ដាខេត្តដទៃទៀតនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិធីសម្ពោធផ្លូវជាតិលេខ៧នៅក្នុងខេត្តក្រចេះ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោហ៊ុន សែន បានថ្លែងថាចំពោះការតភ្ជាប់ផ្លូវនានាជាមួយភូមិភាគឦសាននេះព្រោះតែនៅតំបន់នេះ ជាតំបន់កម្សត់ជាងគេនៅក្នុងប្រទេសកម្ពុជា ដោយសារតែមិនមានផ្លូវគមនាគមន៍ល្អប្រសើរ ដែលបង្កជាការលំបាកនៅក្នុងការរស់នៅរបស់ប្រជាជននៅក្នុងតំបន់នោះ។

សម្ដេចមានប្រសាសន៍ថា៖ «អតីតកាលរបស់យើងវាជូរចត់សម្រាប់ប្រជាជននៅភូមិភាគឦសានរបស់យើងនេះ»។

សម្ដេចលើកឡើងនូវពាក្យស្លោកមួយឃ្លាថា «រតនគិរីដីស្អិតចិត្តមិនចង់ទៅ បើទៅហើយមិនចង់មកវិញទេ» គឺមិនមែនដោយសារទៅយកប្រពន្ធនៅភូមិភាគឦសាននោះទេ តែគឺមកពីការធ្វើដំណើរទៅវិញទៅមកមានការលំបាកដែលធ្វើឲ្យគ្មានអ្នកណាចង់ទៅតំបន់ទាំងនោះ។

សម្ដេចបានរំឭកពីដំណើរទស្សនកិច្ចនៅប្រទេសចិនកាលឆ្នាំពី២០០៤ថា សម្ដេចបានអំពាវនាវឲ្យមិត្តចិនធ្វើការតភ្ជាប់ផ្លូវនៅក្នុងភូមិភាគឦសាននេះ ដោយសារតែឃើញពីការលំបាកក្នុងការធ្វើដំណើរពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តទាំងនោះ។

សម្ដេចមានប្រសាសន៍ថា៖ «ចំណុចនេះ គឺជាចំណុចដែលខ្ញុំចងចាំខ្លាំងណាស់ នោះគឺការអំពាវនាវឲ្យមិត្តចិនជួយការតភ្ជាប់មកកាន់ភូមិភាគឦសានរបស់យើង»។

សម្ដេចបន្ដថា តាមរយៈការតភ្ជាប់នេះ គេអាចមើលឃើញពីការស្ថាបនាផ្លូវនៅក្នុងភូមិភាគឦសាន ភាគច្រើនជាជំនួយឥតសំណងនិងឥណទាន របស់សាធារណរដ្ឋប្រជាមានិតចិន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក