ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ថាបញ្ហាមីយ៉ាន់ម៉ាមិនមែនជារឿងឈឺក្បាលរបស់កម្ពុជាទេ

ក្រចេះ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថាបញ្ហាមីយ៉ាន់ម៉ាមានទាំងអ្នកគាំទ្រ និងអ្នកប្រឆាំងនឹងសម្ដេចក្នុងការស្វែងរកដំណោះស្រាយ។ សម្ដេចបន្ថែមថា បញ្ហាប្រទេសមីយ៉ាន់ម៉ាបើមិនអាចដោះស្រាយក្នុងឆ្នាំនេះ អាចបន្តទៅឆ្នាំក្រោយ ហើយវាមិនមែនជាបញ្ហាដែលសម្ដេចត្រូវឈឺក្បាលនោះទេ។

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះនាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោបានលើកឡើងថា សម្ដេចពុំទទួលបានផលប្រយោជន៍អ្វីក្រៅពីចង់ជួយប្រជាជនមីយ៉ានម៉ាឱ្យចេញផុតពីសង្គ្រាមនោះទេ។ សម្ដេចថា អ្នកកំពុងជេរសម្ដេច និងប្រសិតពិសេសអង្គការសហប្រជាជាតិអំពីមីយ៉ាន់ម៉ាគឺកំពុងតែរុញប្រទេសមីយ៉ាន់ម៉ាឱ្យធ្លាក់ចូលសង្គ្រាមបន្តទៀត។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ខ្ញុំរកសន្ដិភាព និងការពារសន្ដិភាពសម្រាប់ប្រទេសខ្ញុំវាគ្រប់គ្រាន់ វាពិបាកណាស់ទៅហើយ។ បើអ្នកចង់វ៉ៃគ្នា សូមអញ្ជើញអ្នកវ៉ៃចុះ។ វិធីសាស្ត្ររបស់ខ្ញុំគឺពន្លត់ភ្លងសង្គ្រាមសិន បានអាចដំណើរការប្រជាធិបតេយ្យស្អីៗវាទៅតាមក្រោយ» ។

សម្ដេចមានប្រសាសន៍បន្ថែមថា ការទាល់ចោលនូវរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាមិនមែនជាដំណោះស្រាយសម្រាប់ប្រទេសនេះទេ។

សម្ដេចថា បញ្ហាមីយ៉ាន់ម៉ាត្រូវការដំណោះស្រាយរយៈពេលវែង មិនអាចដោះស្រាយតែមួយថ្ងៃដែលសម្ដេចទៅអាចរកដំណោះស្រាយបាននោះទេ ព្រោះប្រទេសមីយ៉ាន់ម៉ាមានយោធាគ្រប់គ្រងអស់ជាង៧០ឆ្នាំទៅហើយនោះ។

សម្ដេចថា៖ «បទពិសោធន៍ខ្មែរចរចារ៤ឆ្នាំទំរាំមានកិច្ចព្រមព្រៀងក្រុងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីសមួយហើយអត់ទៀត ត្រូវធ្វើនយោបាយឈ្នះ-ឈ្នះ មួយទៀតនាំមកនូវការបង្រួមបង្រួមជាតិដែលមានសន្ដិភាពដូចសព្វថ្ងៃ» ។

ទោះជាយ៉ាងណាសម្ដេចបានកត់សម្គាល់ពីការវិវត្តន៍ចុងក្រោយនៅប្រទេសមីយ៉ាន់ម៉ាផងដែរ បន្ទាប់ពីរដ្ឋាភិបាលយោធាប្រទេសនេះបានដោះលែងសេដ្ឋវិទូអូស្ត្រាលី Sean Turnell ឱ្យមានសេរីភាពវិញ។

គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយនៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះចូលក្នុងអាស៊ានវិញផងដែរ។ ក្នុងជំនួបជាមួយសម្ដេចតេជោ មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោងលាំង បានសន្យាជាមួយសម្ដេចថានិងពន្យារបទឈប់បាញ់រហូតដល់ដំណាចឆ្នាំ២០២២ ក៏ដូចជាសម្របសម្រួលដល់ប្រេសិតពិសេសប្រធានអាស៊ានបានជួបភាគីពាក់ព័ន្ធទាំងអស់រួមទាំងក្រុមប្រដាប់អាវុធជនជាតិភាគតិចផងដែរ ថែមទាំងសន្យាដោះលែងលោក Sean Turnell ផងដែរ។

វិបត្តិនៅប្រទេសមីយ៉ាន់ម៉ាកើតឡើងចេញពីរដ្ឋប្រហារយោធាដែលធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ចាប់ខ្លួនទីប្រឹក្សារដ្ឋ លោកស្រី អ៊ុងសាន ស៊ូជី លោកប្រធានាធិបតី វីន ម្យីន និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួនទៀតដោយកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ដោយបានប្រកាសមិនទទួលស្គាល់លទ្ធផលឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ និងប្រគល់ការងារដឹកនាំប្រទេសឱ្យអគ្គមេបញ្ជាការកងទ័ពជាតិគឺលោក មីន អោងលាំង។

រដ្ឋប្រហារនេះបានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ាបង្ហាញការមិនពេញចិត្ត និងនាំគ្នាធ្វើបាតុកម្មជាបន្តបន្ទាប់ខណៈក្រុមប្រដាប់អាវុធប្រឆាំងនឹងរបបយោធាកាន់តែមានច្រើនផងដែរ។

បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែលមានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិប្រហែល២០ក្រុមដែលបានបង្កជាសង្គ្រាមដ៏យូរបំផុតជាងគេមួយនៅក្នុងពិភពលោក៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក