ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាផលិតមាសបានជាង ១ ៧០០គីឡូ ក្នុងរយៈពេលជាង៦ខែ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ក្នុងខេត្តមណ្ឌលគិរី ក្នុងរយៈពេលជាង ៦ខែកន្លងមកនេះ អាចផលិតមាសបានចំនួន ១ ៧៥១គីឡូក្រាម។

ថ្លែងក្នុងពិធីសម្ពោធកំណាត់ផ្លូវជាតិលេខ៧ នៅក្នុងខេត្តក្រចេះ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ សម្ដេចតេជោ បានថ្លែងដោយលើកឡើងពីរបាយការណ៍ស្ដីពីការផលិតមាសកម្ពុជាថា ជាទូទៅក្នុងមួយសប្តាហ៍យើងផលិតបានពី ៨០ ទៅ ១០០ គីឡូក្រាមដែលជា ចំនួនកាន់តែច្រើនទៅៗ។

សម្តេចតេជោបានបញ្ជាក់ថា៖ «ខ្ញុំបានដាក់គោលដៅបូលសេដ្ឋកិច្ចនៅទិស គឺកសិឧស្សាហកម្ម និងធនធានរ៉ែរបស់យើង។ យើងមិនទាន់ស្រាវជ្រាវអស់នៅឡើយទេ យើងនៅមានរ៉ែបុកស៊ីត យើងនៅមានធ្យូងថ្ម យើងនៅមានកន្លែងដែលផលិតមាសដ៍ទៃទៀត យើងមិនទាន់បានប្រើប្រាស់នៅឡើយទេ ដែលទើបនឹងចាប់ផ្តើមក្នុងរយៈកាល ៦ ទៅ ៧ខែកន្លងទៅនេះ»។

សម្តេចក៏បានបញ្ជាក់ដែររថា នៅពេលដែលមាសទាំងនោះត្រូវបានផលិតទៅជាមាសដុំនៅកម្ពុជា ហើយត្រូវបញ្ជូនទៅប្រទេសអូស្ត្រាលីដើម្បីចម្រាញ់មាសទឹកដប់នៅទីនោះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២២នេះនឹងមានក្រុមហ៊ុន រុករករ៉ែមាសចំនួន ៤បន្ថែមទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ក្នុងនោះ ៣ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា ដែលមានទីតាំង នៅខេត្តរតនគិរី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក