ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បាតុករណាហ្គាវើលណាដែលនៅបន្តតវ៉ានឹងត្រូវរដ្ឋបាលរាជធានីភ្នំពេញចាប់បញ្ជូនទៅមណ្ឌលចត្តាឡីស័ក

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបញ្ជាឱ្យបាតុករ ណាហ្គាវើលទាំងអស់បញ្ឈប់ការតវ៉ា និងត្រូវធ្វើចត្តាឡីស័ករយៈពេល៧ថ្ងៃ ក្នុងករណីដែលនៅតែបន្តតវ៉ាទៀតនឹងត្រូវអាជ្ញាធរចាត់វិធានការដ្ឋបាល បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តឡីស័ករាជធានីភ្នំពេញ នៅព្រែកព្នៅ ថែមទាំងប្រឈមនឹងពិន័យផ្លូវច្បាប់ថែមទៀត។

ការមានវិធានការបែបនេះគឺបន្ទាប់ពីក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានរកឃើញ បាតុករណាហ្គាវើលជាបន្តបន្ទាប់មានវិជ្ជមានជំងឺកូវីដ-១៩ ជាពិសេសគឺមេរោគបំប្លែងខ្លួនថ្មី អូមីក្រុង ដែលគួរឱ្យព្រួយបារម្ភ។ នៅថ្ងៃនេះក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានថ្មីចំនួន ២៩នាក់បន្ថែមទៀត។

រដ្ឋបាលរាជធានីភ្នំពេញបានស្នើដល់ក្រុមបាតុករដែលមិនទាន់ទៅយកសំណាកឱ្យទៅយកសំណាកឱ្យបានគ្រប់គ្នាជាដាច់ខាត និងត្រូវដាក់ខ្លួនឱ្យនៅដាច់ដោយឡែកចំនួន៧ថ្ងៃ រួមទាំងបញ្ឈប់នូវការតវ៉ាបន្តទៀត។

ក្នុងសេចក្ដីប្រកាសនៅថ្ងៃទី៦ ខែកុម្ភៈនេះ សាលារាជធានីភ្នំពេញបានលើកឡើងថា៖ «ក្នុងករណីមិនអនុវត្ត តាមវិធានសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់វិធានការរដ្ឋបាល ចាត់បញ្ជូនបុគ្គលរឹងរូសឱ្យទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ (ព្រែកព្នៅ) ក្នុងនោះ អនុលោមតាម អនុក្រឹត្យលេខ ២៧ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានកំណត់ថា “បុគ្គលដែលគេចវេរពីការធ្វើចត្តាឡីស័ក ឬ បុគ្គលដែលគេចចេញពីទីកន្លែងធ្វើចត្តាឡីស័ក នឹងត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១លាន ដល់៥លានរៀល ព្រមទាំងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន”» ។

អាជ្ញាធរនឹងចាប់ផ្ដើមបាញ់ថ្នាំសម្លាប់មេរោគចំពោះមធ្យោបាយធ្វើដំណើរ និងទីតាំងសាធារណៈ ដែលក្រុមបាតុករធ្លាប់បានប្រើប្រាស់ ដូចជា រថយន្តក្រុងដែលក្រុមបាតុករធ្លាប់បានធ្វើដំណើរទៅយកសំណាក ទីតាំងផ្ញើទុកដាក់យានជំនិះរបស់ក្រុមបាតុករ ទីតាំងហូបអាហារ និងបន្ទប់ទឹកជាដើមផងដែរ។

រដ្ឋបាលរាជធានីបានស្នើដល់ មន្ទីរការងារឱ្យសហការជាមួយរដ្ឋបាលខណ្ឌទាំង១៤ ដើម្បីតាមដាន ឃ្លាំមើល និងចាត់វិធានការនៅតាមទីតាំងស្នាក់នៅរបស់ក្រុមបាតុករអតីតបុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៏ ក្នុងមូលដ្ឋាននីមួយៗ សំដៅណែនាំដាស់តឿនឱ្យពួកគេ និងអ្នកពាក់ព័ន្ធ ត្រូវមកយកសំណាកឱ្យបានទាន់ពេលវេលា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ។

បន្ថែមលើពីនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌចំការមន រដ្ឋបាលខណ្ឌដូនពេញ និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ចំពោះបុគ្គលទាំងឡាយណាដែលបន្តការប្រមូលផ្តុំ ឬការជួបជុំដោយមិនអនុវត្តតាមវិធានការសុខាភិបាល បង្កការរាំងសួនដល់ការបំពេញការងាររបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរមានសមត្ថកិច្ច ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន ក្នុងនោ៖ មានការផាកពិន័យ និងទោសដាក់ពន្ធនាគារ ដោយគ្មានការលើកលែងឡើយ។

ការរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់បាតុករតវ៉ាណាហ្គាវើលនេះគឺបន្ទាប់ពីអាជ្ញាធរបានរកឃើញវិជ្ជមានលើស្ត្រីមានផ្ទៃពោះម្នាក់ដែលជាសមាជិកនៃក្រុមបាតុករមានផ្ទុកកូវីដ-១៩ ប្រភេទអូមីក្រុងកាលពីពេលថ្មីៗនេះ។ គិតត្រឹមថ្ងៃទី៦ ខែកុម្ភៈ នេះអាជ្ញាធររកឃើញបាតុករចំនួន ៣៤នាក់ដែលមានផ្ទុកជំងឺរាតត្បាតសកលនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក