ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរបន្តរកឃើញបាតុករណាហ្គាវើលវិជ្ជមានកូវីដ-១៩ បន្ថែមទៀតធ្វើឱ្យចំនួនឡើងជាង៣០នាក់

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញបានប្រកាសរកឃើញបាតុករប្រឆាំងក្រុមហ៊ុនណាហ្គាវើលចំនួន២៩នាក់បន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបមកដល់ពេលនេះមានចំនួន៣៤នាក់ហើយ។ មន្ទីរសុខាភិបាលណែនាំដល់ក្រុមបាតុករទាំងអស់ដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩ ទាំងអស់នេះឱ្យដាក់ខ្លួននៅដាច់ដោយឡែក៧ថ្ងៃមុននឹងធ្វើសំណាកកូវីដ-១៩។

ក្នុងសេចក្ដីជូនដំណឹងចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានណែនាំថា៖ «ក្រុមបាតុករ ទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល ៧ថ្ងៃ ដោយគោរពឱ្យបានម៉ឺងម៉ាត់បំផុតតាមវិធានការសុខាភិបាល។ បន្ទាប់ពីការធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត»។

មន្ទីរសុខាភិបាលក៏ស្នើដល់អ្នកជាប់ពាក់ព័ន្ធជាមួយក្រុមបាតុករទាំងអស់ឱ្យទៅធ្វើសំណាករកជំងឺកូវីដ-១៩ផងដែរ។

ការរកឃើញករណីវិជ្ជមានជាបន្តបន្ទាប់បាតុករតវ៉ាណាហ្គាវើលនេះគឺបន្ទាប់ពីអាជ្ញាធរបានរកឃើញវិជ្ជមានលើស្ត្រីមានផ្ទៃពោះម្នាក់ដែលជាសមាជិកនៃក្រុមបាតុករមានផ្ទុកកូវីដ-១៩ ប្រភេទអូមីក្រុងកាលពីពេលថ្មីៗនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក