កងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ ចំនួន ១ ០៧៨ ៥១៦នាក់ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយគ្រូពេទ្យក្រសួងការពារជាតិ
ភ្នំពេញ៖ អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រសួងការពារជាតិបានបង្ហាញថា គិតត្រឹមថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ លើកទី១ បានចំនួន ១,០៧៨,៥១៦នាក់ ខណៈការចាក់លើកទី២ បានចំនួន ៦៦១,៨៤២នាក់។
សម្រាប់ប្រជាជនរស់នៅតំបន់ក្រហម ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិបានចាក់ជូនលើកទី១ បានចំនួន ៧៧២,៣២៣នាក់ ខណៈចាក់លើកទី២ បានចំនួន ៣៨៥,០៤៦នាក់។
ខាងក្រោមនេះជាតារាងបញ្ជីបូកសរុប ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ៖