ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

គ.ជ.ប ប្រកាសជ្រើសរើសគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតជាង៨ពាន់នាក់

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប បានប្រកាសជ្រើសរើសគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) ចំនួន ៨ ៣០២រូប ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លី ដែលបម្រើការងារនៅតាមគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោតនៅតាមឃុំសង្កាត់ទាំងអស់ទូទាំងប្រទេស។

សមាភាពដែលត្រូវជ្រើសរើសនោះរួមមាន ប្រធានដឹកនាំការងាររួមនិងហិរញ្ញវត្ថុ ១រូប អនុប្រធាន ១រូប សមាជិករដ្ឋបាល ១រូប សមាជិកផ្នែកសេវាកម្មច្បាប់ និងវិវាទកម្ម និងសន្ដិសុខបោះឆ្នោត ១រូប និងសមាជិកទទួលបន្ទុកអប់រំ ព័ត៌មាន និងទំនាក់ទំនងសាធារណៈអាចមានដល់៣រូប ដែលនឹងចាប់ផ្ដើមធ្វើការចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២។

បេក្ខជនទាំងអស់ត្រូវមានសញ្ញាជាតិខ្មែរ សុខភាព និងសីលធម៌ល្អ មិនមានញាតិក្នុងគណៈកម្មការតែមួយ និងមិនមែនជាមន្ត្រីយោធា តុលាការ បុព្វជិតសាសនា សមាជិក បេក្ខជន ឬគណៈអភិបាល ឃុំ សង្កាត់ ក្រុង ស្រុក ហើយមិនមែនជាមេភូមិ អនុប្រធានភូមិ ឬសមាជិកភូមិ ជាពិសេសសមិនមែនជាជនដែលត្រូវបានតុលាការផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬមជ្ឈឹម ហើយមិនទាន់មាននីតិសម្បទាឡើងវិញ។

សម្រាប់សមាជិកគណបក្សនយោបាយ មេដឹកនាំអង្គការមិនមែនរដ្ឋាភិបាល សមាគម សហជីព ឬមន្ត្រីរាជការដែលត្រូវបានតែងតាំងជាគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោតត្រូវលាលែងពីការងាររបស់ខ្លួនសិនក្នុងពេលធ្វើការនេះ។

ក្នុងសេចក្ដីប្រកាសនោះគ.ជ.ប បានលើកទឹកដល់បេក្ខជនដែលជាជនជាតិដើមភាគតិចឱ្យចូលរួមក្នុងកិច្ចការនេះផងដែរ។

បេក្ខជនដែលចាប់អារម្មណ៍អាចដាក់ពាក្យប្រឡងនៅតាមទីប្រមូលផ្ដុំ ក្រុង ស្រុក ខណ្ឌ ឬតាមទីកន្លែងដែលកំណត់ដោយគធ.ខប ដែលនឹងចាប់ផ្ដើមទទួលពាក្យពីថ្ងៃទី១១ ខែកុម្ភៈ រហូតដល់ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ដែលនឹងចាប់ផ្ដើមប្រឡងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២។

ចំពោះវិញ្ញាសាប្រឡងគឺ ចំណេះដឹងទូទៅទាក់ទងនឹងការបោះឆ្នោត ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។

បេក្ខជនដែលចង់ប្រឡងត្រូវមានអាយុ២២ឆ្នាំយ៉ាងតិច និងត្រូវមានសញ្ញាបត្រចាប់ពីមធ្យមសិក្សាទុតិយភូមិឡើង ឬសញ្ញាបត្រសមមូល ឬបទពិសោធន៍ការងារសមស្របនិងមុខតំណែងចាប់ពី១ឆ្នាំ ឬមានបទពិសោធន៍ខាងការងារបោះឆ្នោតសមស្របនិងមុខតំណែង ១ដងឡើងទៅ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក