ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អត្តពលិកជនជាតិ Uyghur ជាអ្នកកាន់ភ្លើងគប់ចុងក្រោយក្នុងព្រឹត្តិការណ៍បើកកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង

អន្តរជាតិ៖ ព្រឹត្តិការណ៍កីឡារដូវរងានៅទីក្រុង ប៉េកាំងបានបើកនៅយប់ថ្ងៃសុក្រទី៤ ខែកុម្ភៈ ក្នុងពិធីបើកនៅកីឡដ្ឋាន Bird's Nest បានបញ្ចប់ដោយការអុជភ្លើងចង្កៀងដោយកីឡាករ អូឡាំពិកវ័យក្មេងជនជាតិចិនពីរនាក់ ដែលម្នាក់ក្នុងចំណោមពួកគេជាសមាជិកនៃជនជាតិភាគតិច Uyghur របស់ប្រទេសចិន។

នៅក្នុងពិធីនេះលោកប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសពីការបើកកីឡាអូឡាំពិក បើទោះបីជាក្នុងបរិបទជំងឺរាតត្បាត និងការរិះគន់ លើសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។

អត្តពលិកជិះស្គីឆ្លងប្រទេសអាយុ២០ឆ្នាំម្នាក់កើតនៅ Altay ក្នុងតំបន់ Xinjiang ភាគខាងលិច Dinigeer Yilamujang បានអុជបំភ្លឺចង្ក្រានរួមជាមួយកីឡាករ Zhao Jiawen អាយុ២១ឆ្នាំ។

សម្រាប់សមាសភាពនិងអត្តសញ្ញាណរបស់អ្នកដែលត្រូវរត់កានភ្លើងគប់ចុងក្រោយត្រូវបានរក្សាជាសម្ងាត់រហូតដល់ពេលចុងក្រោយ ហើយអ្វីដែលគួរឱ្យកត់សម្គាល់ចាប់តាំងពីប្រទេសចិនបានប្រព្រឹត្តចំពោះជនជាតិភាគតិចមូស្លីម Uyghur ដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាជាអំពើប្រល័យពូជសាសន៍ គឺជាដើមចមសម្រាប់ការធ្វើពហិការការទូតដោយបណ្តាប្រទេសលោកខាងលិចមួយចំនួនរួមទាំងសហរដ្ឋអាមេរិកផងដែរ។

ប្រទេសចិនបានច្រានចោលការចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្ស ហើយបានព្យាយាមបង្ហាញពីស្មារតីនៃការដាក់បញ្ចូលក្នុងពិធីកាលពីយប់ថ្ងៃសុក្រ ដែលក្នុងនោះទង់ជាតិចិនត្រូវបានឆ្លងកាត់ក្នុងចំណោមមនុស្សចំនួន ៥៦ ដែលតំណាងឱ្យក្រុមជនជាតិផ្សេងៗគ្នា។

ដោយគោរពតាមប្រពៃណីកីឡារអូឡាំពិក ក្បួនដង្ហែរត្រូវបាននាំចូលទៅក្នុងពហុកីឡដ្ឋានដោយប្រទេសក្រិច ហើយទួរគីស្ថិតនៅលំដាប់ទីពីរជាមួយនឹងម្ចាស់ផ្ទះចិន។

ដោសារតែក្នុបរិបទកូវីដ ចំនួនអ្នកចូលរួមត្រូវបានកំណត់ ហើយមន្ត្រីនិងអត្តពលិកក៏មិនអនុញ្ញាតឱ្យដើរហើរដោយសេរីនោះទេ។

ទោះបីជាមានកម្មវិធីលើកនេះមានទំហំតូចជាងការប្រកួតរដូវក្តៅរបស់ប្រទេសចិនក្នុងឆ្នាំ ២០០៨ក៏ដោយ កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំងកំពុងត្រូវបានរៀបចំឡើងដោយប្រទេសចិនដែលមានភាពរុងរឿង មានថាមពល មានទំនុកចិត្ត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក