មូស្គូ៖ ប្រទេសចិន និងរុស្ស៊ីបានប្រកាសភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅនៅថ្ងៃសុក្រ ទី៤ ខែកុម្ភៈ ម្សិលមិញដើម្បីធ្វើឱ្យមានតុល្យភាពនូវអ្វីដែលពួកគេសម្តែងថាជាឥទ្ធិពលពិភពលោកដ៏អាក្រក់របស់សហរដ្ឋអាមេរិក។
ការប្រកាសនេះក្នុងពេលដែលប្រធានាធិបតីចិន Xi Jinping ធ្វើជាម្ចាស់ផ្ទះទទួលលោក Vladimir Putin របស់រុស្ស៊ីនៅថ្ងៃបើកព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង។
នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសទាំងពីរបានអះអាងថា ទំនាក់ទំនងថ្មីរបស់ពួកគេគឺល្អជាងទៅនឹងសម្ព័ន្ធភាពនយោបាយ ឬយោធាណាមួយនៃសម័យសង្គ្រាមត្រជាក់។
ប្រធានាធិបតីទាំងពីរ បាន ប្រកាស ផែនការ សហការ ក្នុង វិស័យ ជាច្រើន ដែល រួម មាន លំហ ការប្រែប្រួល អាកាសធាតុ បញ្ញា សិប្បនិម្មិត និង ការគ្រប់គ្រង អ៉អ៉ីនធឺណិត នឹងបានបញ្ជាក់ថា៖ « មិត្តភាព រវាង រដ្ឋ ទាំងពីរ គ្មាន ដែនកំណត់ គ្មាន តំបន់ ហាមឃាត់ »។
លេខាធិការសារព័ត៌មាននៅសេតវិមានប្រធានាធិបតីអាមេរិកលោកស្រី Jen Psaki ថាលោកប្រធានាធិបតី Joe Biden មានទំនាក់ទំនងផ្ទាល់ខ្លួនជាមួយប្រទេសចិន ខណៈលោកស្រីថាបច្ចុប្បន្នអាមេរិកផ្ដោតការចាប់អារម្មណ៍ទៅលើបញ្ហាអ៊ុយក្រែនជាអាទិភាព។
លោកស្រីបន្ថែមថា៖ «យើងក៏បានបញ្ជូនសារផងដែរថា ជម្លោះអស្ថិរភាពនៅអឺរ៉ុបនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសចិនទូទាំងពិភពលោក»៕