ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

រដ្ឋាភិបាលសម្រេចចារឹកអក្សរចង់ចាំនូវការជួយគ្នារវាងប្រទេសកម្ពុជា-វៀតណាមនៅតាមស្ដូបមិត្តភាពទាំងអស់ទូទាំងប្រទេស

ភ្នំពេញ៖ រដ្ឋាភិបាលបានបញ្ជាដល់រដ្ឋបាលរាជធានី-ខេត្ដទាំងអស់រៀបចំចារឹកប្រវត្តិសាស្ត្រជាភាសាខ្មែរ ភាសាវៀតណាម និងភាសាអង់គ្លេស លើស្តូបមិត្តភាពកម្ពុជា-វៀតណាមដែលបានសាងសង់នៅ តាមរាជធានី-ខេត្តនីមួយៗ ដោយឆ្លាក់តួអក្សរឱ្យបានច្បាស់ ដើម្បីឱ្យសាធារណជន អាចមើលឃើញនិងអានបានយល់ដឹងនូវអត្ថន័យសច្ចភាពជាប្រវត្តិសាស្ត្រនៃការជួយគ្នារវាងប្រទេសទាំងពីរ។

ពាក្យដែលត្រូវចារនោះត្រូវសរសេរថា៖ «ស្តូបមិត្តភាពកម្ពុជា-វៀតណាម ត្រូវបានសាងសង់ឡើងដើម្បីជាសក្ខីភាពនៃការដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់ប្រជាជនកម្ពុជា ដើម្បីបុព្វហេតុនៃការបង្រួបបង្រួមនិងឯកភាពទឹកដីវៀតណាមក្នុងអំឡុងទសវត្សរ៍៦០-៧០ និងជាសក្ខីភាពនៃការ ដឹងគុណនិងការចងចាំចំពោះពលិកម្មរបស់កងទ័ព និងប្រជាជន វៀតណាម ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍កម្ពុជាប្រជាធិបតេយ្យនៅទសវត្សរ៍៧០-៨០»។

រាជរដ្ឋាភិបាលបានបញ្ជាក់ថា គោលគំនិតដើមនៃការសាងសង់ស្តូបមិត្តភាព គឺជាការដឹងគុណរវាងគ្នានិងគ្នារវាងប្រទេសទាំងពីរ ទោះបីជាយ៉ាងនេះក្តី ក៏កន្លងមកមានមជ្ឈដ្ឋានមួយចំនួនមិនទាន់មានការយល់ដឹងច្បាស់លាស់អំពីអត្ថន័យពិតប្រាកដនៃស្តូបមិត្តភាពកម្ពុជា-វៀតណាម និងបានធ្វើការបកស្រាយក្នុងន័យ ផ្សេងៗគ្នា ខុសពីការពិត និងសច្ចភាពជាប្រវត្តិសាស្ត្រ។ ទន្ទឹមនេះ ក៏មានអ្នកនយោបាយខ្លះបានប្រើប្រាស់ស្តូបមិត្តភាពកម្ពុជា-វៀតណាម ជាមូលដ្ឋានដើម្បីធ្វើការវាយប្រហារ អុជអាល ញុះញង់ បំបែកបំបាក់ទំនាក់ទំនងមិត្តភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងវៀតណាម និងបំផុសបំផុលឱ្យមានការរើសអើងប្រកាន់ពូជសាសន៍រវាងប្រជាជាតិនិងប្រជាជននៃប្រទេសទាំងពីរថែមទៀត។

ដូច្នេះការចារឹកទុកនូវប្រវត្តិសាស្ត្រនេះគឺជាការបង្កើននូវការយល់ដឹងនិងបញ្ឈប់នូវការចោទប្រកាន់ទាំងអស់នេះតទៅទៀត សំដៅបន្តពង្រឹងនិងលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-វៀតណាម ដែលមានព្រំប្រទល់ជាប់គ្នា ដើម្បីធានាបាននូវផលប្រយោជន៍ទាំងសង្ខាង។

ការសម្រេចនៅពេលនេះគឺមានរយៈពេលប្រមាណជាង២សប្ដាហ៍បន្ទាប់ពី សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីប្រវត្តិសាស្រ្តនៃការជួយគ្នារវាងប្រទេសកម្ពុជានិងវៀតណាមកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក