ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្រ្តីម៉ាឡេស៊ីគ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែនេះ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Sri Ismal Sabri Yaakob គ្រោងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីថ្ងៃទី៤ ខែកុម្ភៈនេះ។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមកបំពេញទស្សនកិច្ចរបស់លោក Sri Ismal Sabri Yaakob គឺតបតាមការអញ្ចើញរបស់សម្តេចក្នុងជំនួបពិភាក្សាការងារតាមរយៈវីឌីអូអនឡាញកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ។

គួររំលឹកដែរថា ក្នុងជំនួបរវាងសម្ដេចតេជោ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីកាលពីចុងខែមករា លោក Sri Ismal Sabri Yaakob បានគាំទ្រចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ហើយក៏បានគាំទ្រជាថ្មីចំពោះប្រេសិតពិសេសក្នុងកិច្ចការមីយ៉ាន់ម៉ាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក