ក្រុមហ៊ុនCIC ថាខ្លួនមិនបោកប្រាស់ទេតែជាការរងឥទ្ធិពលពីវិបត្តិសេដ្ឋកិច្ចសកលនិងកង្វះការត្រៀមខ្លួនរបស់ក្រុមហ៊ុន | តុលាការអាមេរិកសម្រេចឱ្យលោក គ្រី ម៉ះផល គ្មានទោសពីបទរត់ពន្ធសត្វស្វាក្តាមឡើយ | សម្តេចតេជោសង្ឃឹមថាដំណើរទស្សនកិច្ចប្រធានក្រុមហ៊ុន Maekjung Group នឹងជាឱកាសដល់ការវិនិយោគនៅកម្ពុជា | ក្រុមហ៊ុនកាសែតធំមួយនៅកូរ៉េខាងត្បូងអញ្ជើញសម្ដេចតេជោចូលរួមវេទិកា World Knowledge Forum |

រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាមិនឱ្យមានប្រជាជនស្លាប់ដោយសារកូវីដ-១៩

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាប្រកាសប្តេជ្ញាបញ្ចៀសមិនឱ្យមានករណីប្រជាជនស្លាប់ជាបន្តទៀតដោយសារជំងឺកូវីដ-១៩ ដោយនឹងពន្លឿនការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ដូសជំរុញដល់ពលរដ្ឋឱ្យបានគ្រប់គ្នា។

នៅក្នុងសេចក្តីប្រកាសព័ត៌មាននៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានដកស្រង់ប្រសាសន៍របស់សម្តេចតេជោដែលបានថ្លែងក្នុងកិច្ចប្រជុំនេះថាថា៖ «ក្រសួងសុខាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវខិតខំបន្តពន្លឿនការចាក់វ៉ាក់សាំងដូសជំរុញជាដូសទី៣ជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា និងបន្តជំរុញយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញទី៤ ជូនមន្ត្រីរាជការ ព្រមទាំង អំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងនៅឡើយ ត្រូវមកទទួលការចាក់វ៉ាក់សាំង ឱ្យបានឆាប់រហ័សនៅតាមទីតាំងដែលបានរៀបចំ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍»។

រាជរដ្ឋាភិបាលក៏បានមើលឃើញពីវឌ្ឍនភាពនៃការបើកសេដ្ឋកិច្ចឡើងវិញដែលបានធ្វើឱ្យចំណូលពន្ធដារមានការកើនឡើង ហើយសកម្មភាព សេដ្ឋកិច្ចមានដំណើរការល្អឡើងវិញ ដែលនេះជាចំណុចល្អសម្រាប់សេដ្ឋកិច្ចរបស់ព្រះរាជាណាចក្រ កម្ពុជាក្នុងការធានាចំណាយកន្លងមក។

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះមានរយៈពេល ៣១ថ្ងៃហើយដែល ព្រះរាជាណាចក្រកម្ពុជាមិនមានករណីស្លាប់ដោយសារតែជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក