ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងការពារជាតិគ្រោងរៀបចំរម្លឹកខួបនៃការបង្កើតកងទ័ពរំដោះប្រទេសជាតិចេញពីរបបប៉ុលពត

ភ្នំពេញ៖ គណៈកម្មការនៃក្រសួងការពារជាតិគ្រោងធ្វើការរៀបចំរម្លឹកខួបលើកទី៤៤ នៃការបង្កើតកងទ័ពកម្លាំងប្រដាប់អាវុធដំបូង ក្នុងបុព្វហេតុរំដោះប្រជាជន និងប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២។

រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានគណៈកម្មការលោក ម៉ឹង សំផន បានលើកឡើងក្នុងកិច្ចប្រជុំនៅទីបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាល ថាការរៀបចំរំលឹកខួបលើកទី៤៤ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធដំបូង ដែលបានបង្កើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨ គឺមានសារៈសំខាន់សម្រាប់ឱ្យពលរដ្ឋខ្មែរជំនាន់ក្រោយ បានយល់ដឹងពីប្រវត្តិសាស្ត្រពិតរបស់កម្ពុជា ពិសេសពីសំណាក់សម្តេចតេជោ ហ៊ុន សែន ដែលបានយកអាយុជីវិតធ្វើជាដើមទុនជាច្រើនលើករហូតប្រទេសជាតិកម្ពុជា បានចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុលពត នាឆ្នាំ១៩៧៩ និងទទួលបានសុខសន្តិភាពពេញលេញនាឆ្នាំ១៩៩៨ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

អង្គភាព១២៥ គឺជាឈ្មោះអង្គភាពកងទ័ពមួយដែលបានបង្កើតឡើងនៅថ្ងៃទី១២ ឧសភា ឆ្នាំ១៩៧៨ ជាចំណុចចាប់ផ្តើមដំបូងគេបង្អស់ នៃចលនាតស៊ូរបស់កម្ពុជាចេញពីប្រទេសវៀតណាម ក្រោមការដឹកនាំដោយផ្ទាល់ពីសម្តេចហ៊ុន សែន មុននឹងឈានដល់ការបង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានៅថ្ងៃទី២ ធ្នូ ឆ្នាំ១៩៧៨។ អង្គភាពនេះមានទីតាំងដំបូងស្ថិតនៅឃុំឡុងយ៉ាវ ស្រុកគីមមី ខេត្តដុងណាយ ប្រទេសវៀតណាម។

ថ្លែងក្នុងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល និងសាលប្រជុំទីស្តីការក្រសួងការពារជាតិថ្មីកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាការដាក់ឈ្មោះអង្គភាព១២៥ ដោយសារសម្ដេចបង្កើតអង្គភាពនៅថ្ងៃទី១២ ខែ៥ ក្រោយមកទើបវរសេនាតូចជាច្រើនទៀតបង្កើតជាបន្តបន្ទាប់។ សម្ដេចឱ្យជាយោបល់ឱ្យមានការរំលឹកខួបអង្គភាព១២៥ ដូចការរៀបចំខួបកងរវសេនាតូចផ្សេងទៀតដែរ។

សម្ដេចតេជោថា៖ «បើ២៤៦រៀបចំជារៀងរាល់ឆ្នាំ! អញ្ចឹងទេអា១២៥នេះ គួរតែរម្លឹកវាទេ? ជួបជុំគ្នាទៅ ព្រោះអាហ្នឹងវាជាដើមបើសិនជាគ្មានអាហ្នឹង(អង្គភាព១២៥)ទេ! រណសិរ្សមានតែកម្លាំងនយោបាយទេ គឺអត់មានកម្លាំងប្រដាប់អាវុធទេ។ នេះគឺជារឿងពិតហើយខ្ញុំសូមបញ្ជាក់ថា ខ្ញុំមិនដណ្តើមស្នាដៃនរណាតែក៏សូមកុំដណ្តើមយកស្នាដៃរបស់ខ្ញុំ» ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក