ភ្នំពេញ : អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ បានចេញប្រកាសមានកម្រិតហានិភ័យចំពោះទីតាំងចំនួន៩រួមមាន៖
១,ផ្សារ សម្បូរ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ១១៤ ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅទិញរបស់របរនៅទីតាំងខាងលើនេះ។
២,សាខា លីហួរ ប្ដូរប្រាក់ ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ៣៥BEF ផ្លូវលេខ១៦៩ សង្កាត់វាលវង់ ខណ្ឌ៧មករា នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅប្ដូរលុយនៅទីតាំងខាងលើនេះ។
៣,ធនាគារ កម្ពុជា អាស៊ី ដែលមានទីតាំងស្ថិតនៅផ្លូវ២៤៦Eo ផ្លូវលេខ៩៣ កែង១៥៤ សង្កាត់បឹរាំង ខណ្ឌដូនពេញ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅបើកលុយនៅទីតាំងខាងលើនេះ។
៤,wing សំណាងនិមល២ (៣៦០) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ២៩ ផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ចំនួន៣នាក់គឺជាបុគ្គលិកនិងជាម្ចាស់អាជីវកម្មនៅទីតាំងខាងលើនេះ។
៥,គ្រឹះស្ថាន សួស្ដីហ្វាយនែន ដែលមានទីតាំងស្ថិតនៅផ្លូវសហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ចំនួន ៤នាក់គឺជាបុគ្គលិកធ្វើការនៅទីតាំងខាងលើនេះ។
៦,ផ្សារក្រមួន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០២ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ ទៅទិញម្ហូបអាហារនៅទីតាំងខាងលើនេះនៅពេលល្ងាចស្ទើរតែជារៀងរាល់ថ្ងៃ។
៧,ហាងកាត់សក់ ចន្ទ័រស្មីមានរិទ្ធិ (ទល់មុខផ្សារកាប់គោ) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។
៨,ហាងកាត់សក់ Taper Barbershop (នៅជិតស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍) ដែលមានទីតាំងស្ថិតនៅផ្លូវលេខ២០០២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ នៅចន្លោះម៉ោង១០ ទៅ១១ព្រឹក មូលហេតុ៖ អ្នកជំងឺកូវីដ-១៩ បានទៅកាត់សក់នៅទីតាំងខាងលើនេះ។
៩,វត្តសារាវ័នតេជោ (ជាពិសេសបានចេញចូលជាញឹកញាប់ ឬមានទំនាក់ទំនងជាមួយ កុដិលេខ ២៥) ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យនិងណែនាំឱ្សប្រជាពលរដ្ឋដែលធ្លាប់បានទៅទីតាំងខាងលើ ដាក់ខ្លួនដាច់ដោយឡែកនិងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ តាមវិធានសុខាភិបាលរាប់ចាប់ពីថ្ងៃដែលអ្នកបានទៅទីកន្លែងនោះ នៅថ្ងៃឬក្រោយថ្ងៃអ្នកជំងឺបានទៅ។
អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋធ្លាប់ទៅទីតាំងទាំង៩នេះ ប្រសិនបើមានអាការៈមិនស្រួលខ្លួន ឬលេចចេញរោគសញ្ញា គ្រុនក្តៅ ក្អក កណ្តាស់ ឈឺក ហៀរសំបោរ ហត់ ឬពិបាកដកដង្ហើមសូមមេត្តាប្រញាប់ទៅធ្វើតេស្តរកមេរោគកូវីដ-១៩។
ទីតាំងសម្រាប់ធ្វើតេស្ដមាននៅវិទ្យាល័យបាក់ទូក វិហារយេស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ (ខណ្ឌ មានជ័យ) ផ្លូវទ្រុងមាន់ (ខណ្ឌ សែនសុខ) ម៉ូឌែន៥ (ខណ្ឌ ឫស្សីកែវ) សួនការណាឌីយ៉ា (ខណ្ឌ មានជ័យ) និងមន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕