ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ពលរដ្ឋចេញដើរលេងជិត១លាននាក់ក្នុងអំឡុងពេលចូលឆ្នាំចិន

ភ្នំពេញ៖ នៅក្នុងរយៈពេលបីថ្ងៃអំឡុងពេលបុណ្យចូលឆ្នាំចិន កម្ពុជាភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងស្រុកសរុបមានចំនួនប្រមាណ ៩៤៧ ៤៩៧នាក់ ក្នុងនោះភ្ញៀវជាតិប្រមាណ ៩៣១ ៣០៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងប្រមាណ ១៦ ១៨៩នាក់។

អ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ័ក បានឱ្យដឹងថានៅក្នុងរយៈពេលបីថ្ងៃនៅក្នុងថ្ងៃចូលឆ្នាំចិនចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកុម្ភៈឆ្នាំ២០២២ កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជិត ១លាននាក់ ដែលមានកំណើន ៦,១៥%បើធៀបទៅនឹងឆ្នាំ២០២១។

លោកបន្តថា រាជធានីភ្នំពេញទទួលបានភ្ញៀវទេសចរច្រើនជាងគេ បន្ទាប់មកគឺខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តនៅតាមបណ្ដាឆ្នេរសមុទ្រ។

លោកនិយាយថា៖ « គោលដៅដែលទទួលបានភ្ញៀវទេសចរច្រើនជាងគេ គឺមានភ្នំពេញ បន្ទាប់មកខេត្តបាត់ដំបង ហើយខេត្តសៀមរាបក៏មានភាពទាក់ទាញនៅក្នុងការទទួលភ្ញៀវទេសចរដែរក្នុងអំឡុងពេលចូលឆ្នាំចិនហ្នឹង។ ហើយក្រៅពីនោះ ជាពិសេសគឺនៅខេត្តតំបន់ឆ្នេរមានដូចជាខេត្តព្រះសីហនុ ខេត្តកែប កំពតហ្នឹង ក៏នៅតែមានការពេញនិយមសម្រាប់បងប្អូនប្រជាពលរដ្ឋយើង»។

យោងតាមរបាយការណ៍ពីក្រសួងទេសចរណ៍ រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះរាជធានីភ្នំពេញទទួលបានភ្ញៀវប្រមាណ ២៥៨ ០៦៩នាក់ ខេត្តបាត់ដំបង ១៩៣ ៥៦៧នាក់ ខេត្តព្រះសីហនុ ៩៧ ៥៤២នាក់ ខេត្តកំពត ៦៦ ៥៣៤ នាក់ ខេត្តសៀមរាប ៥៨ ៩៥៣នាក់ ខេត្តកែប ៥៥ ២៥១នាក់ និងខេត្តកណ្តាល ៥២ ៣៩៤នាក់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក