ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋាករទឹក ប្រកាសថាគ្មានការខ្វះទឹកនៅភ្នំពេញទៀតទេក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានប្រកាសថា ចាប់ពីឆ្នាំ២០២៣ទៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ហើយក្រោយរោងចក្រផលិតទឹកស្អាតថ្មីមួយទៀតត្រូវបានសាងសង់រួច។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានបញ្ជាក់ថា ដោយសារកំណើននៃសកម្មភាពសេដ្ឋកិច្ចនៅរាជធានីភ្នំពេញ ធ្វើឱ្យតម្រូវការ ទឹកស្អាតបានកើនឡើងខ្ពស់ជាងសមត្ថភាពផលិត ពោលគឺតម្រូវការជាក់ស្តែងប្រមាណជា ៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ចែកចាយក្នុងម៉ោងមានតម្រូវការទឹកខ្ពស់ ជាពិសេសខ្វះទឹកនៅតំបន់ជាយរាជធានីភ្នំពេញ និងជាយក្រុងតាខ្មៅ ខណៈបច្ចុប្បន្ននេះរដ្ឋាករទឹករោងចក្រផលិតទឹកស្អាតសរុបចំនួន ៤ទីតាំង និងផលិតទឹកស្អាតបានជាមធ្យម ៦សែនម៉ែត្រគូបតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃ។

រដ្ឋាករទឹកកំពុងសាងសង់រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅបាក់ខែង ដែលអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ៤សែនម៉ែត្រគីបក្នុងមួយថ្ងៃចាប់ពីដើមឆ្នាំ២០២៣តទៅ បន្ថែមលើសមត្ថភាពផលិតដែលមានស្រាប់៦សែនម៉ែត្រគូបក្នុងមួយថ្ងៃ។

រដ្ឋាករទឹកបញ្ជាក់ថា៖ «សរុបមកចាប់ពីឆ្នាំ២០២៣ តទៅ រ.ទ.ស.ភ មានសមត្ថភាពអាចផលិតទឹកស្អាតបាន ១លានម៣/ថ្ងៃ ដើម្បីបិទបញ្ចប់បញ្ហាខ្វះទឹកនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល៧ឆ្នាំកន្លងមក(២០១៦-២០២៣)»។

ជាមួយគ្នានេះរដ្ឋាករទឹកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជួយសន្សំសំចៃទឹកស្អាតដើម្បីចែករំលែកទឹកទៅដល់អតិថិជនផ្សេងទៀត ជាពិសេសអតិថិជនរស់នៅក្នុងតំបន់ជាយក្រុង។

ការចេញមកបញ្ជាក់របស់រដ្ឋាករទឹកនៅពេលនេះគឺបន្ទាប់ពីមានការរអ៊ូរទាំរបស់ពលរដ្ឋដែលរស់នៅតំបន់ជាយក្រុងមួយចំនួនលើការខ្វះខាតទឹកស្អាតប្រើប្រាស់ដែលធ្វើឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគេនៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក