ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលទុកពេល៣ថ្ងៃឱ្យក្រុមបាតុករប្រឆាំងណាហ្គាវើលទៅយកសំណាកកូវីដ-១៩

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសពីករណីរកឃើញករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងលើស្រ្តីមានផ្ទៃពោះម្នាក់នៃក្រុមអតីតបុគ្គលិកណាហ្គាវើលក្នុងពេលធ្វើបាតុកម្មនៅមុខស្ថានទូតអូស្ត្រាលី និងទុកពេល៣ថ្ងៃឱ្យក្រុមបាតុករទាំងអស់ទៅយកសំណាកបើមិនដូច្នោះនឹងមានវិធានការផ្លូវច្បាប់។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ ក្រសួងសុខាភិបាលបញ្ជាក់ថា ស្ត្រីដែលជាក្រុមបាតុករម្នាក់បានទៅពិនិត្យផ្ទៃពោះនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ និងត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ដោយមន្ទីរពិសោធន៍នៃវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ដើម្បីបញ្ជៀសការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទអូមីក្រុង ទ្រង់ទ្រាយធំ ក្រសួងតម្រូវឱ្យបាតុករទាំងអស់ទៅយកសំណាកនៅទីតាំងដែលបានកំណត់ ស្ថិតនៅក្នុងកោះពេជ្រ ក្នុងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃជូនដំណឹងនេះ។

ក្រសួងសុខាភិបាលព្រមានថា៖ «បុគ្គលទាំងឡាយណាដែលមិនបានអនុវត្តវិធានការសុខាភិបាល និងវិធានការរដ្ឋបាលត្រូវទទួលទោសតាមច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតជាធរមាន»។

ឆ្លើយតបការប្រកាសរបស់ក្រសួងសុខាភិបាល កូដករណាហ្គាវើលដ៍កញ្ញា ជឹម រដ្ឋា លើកឡើងថាក្រុមកូដករនៅមិនទាន់បានសម្រេចពីការទៅធ្វើសំណាកតេស្តកូវីដ១៩នៅឡើយទេ ដោយត្រូវមានការពិភាក្សាគ្នាជាក្រុមសិន។ កញ្ញាបន្តថា កញ្ញាក៏ដូចជាក្រុមកូដករដទៃទៀតមិនទុកចិត្តទៅលើវិធានការរបស់ក្រសួងនោះទេ ដោយកញ្ញាយល់ឃើញថានេះគ្រាន់តែជាលេសរបស់អាជ្ញាធរនៅក្នុងការបំបែកក្រុមកូដករតែប៉ុណ្ណោះ។

កញ្ញានិយាយថា៖ «ខ្ញុំអត់ទាន់ហ៊ានឆ្លើយថា ទៅឬមិនទៅនោះទេ ប៉ុន្តែខ្ញុំដែលជាក្រុមកូដករយើងត្រូវពិភាក្សាគ្នាជាក្រុមសិន ពីព្រោះថាយើងលែងមានតំណាងរបស់ពួកយើងទៀតហើយ អញ្ចឹងយើងអីត្រូវពិភាក្សាក្រុមឲ្យបានច្បាស់លាស់ជាមុនសិន។ ប៉ុន្តែជាក់ស្ដែង យើងមើលឃើញថាការជួបជុំរបស់យើងនៅកន្លែងធ្វើកូដកម្មកន្លងមករយៈពេល ៤៨ ទៅ៤៩ ថ្ងៃនេះ យើងមើលឃើញថាខាងអជ្ញាធរខងក្រសួងការងារគឺមកទាំងក្រុម គឺមកចង់បំបែកការទាមទារតស៊ូមតិរបស់យើងហ្នឹង អញ្ចឹងយើងអត់មានទំនុកចិត្តនៅក្នុងការធ្វើតេស្តហ្នឹងទេ យើងអត់មានទំនុកចិត្តថាតើនៅក្នុងការធ្វើតេស្តហ្នឹងវាមានតល្លាភាព វាមានយុត្តិធម៌សម្រាប់យើងដែលជាក្រុកូដករឬអត់ទេយើងអត់ទុកចិត្តទេ»។ 

តាមការលើកឡើងរបស់កញ្ញា រដ្ឋា ស្ដ្រីដែលមានផ្ទៃពោះឆ្លងជំងឺកូវីដប្រភេទអូមីក្រុងនោះមិនបានចូលរួមនៅក្នុងសកម្មភាពកូដកម្មយូរមកហើយ។

មាត្រា១០ នៃច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតបាន ពិន័យជាប្រាក់ពី១លាន ដល់៥លានរៀលចំពោះអ្នកមិនគោរពវិធានការរបស់រដ្ឋ និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់៣ឆ្នាំ និងពិន័យជាប្រាក់ពី២លាន ដល់១០លានរៀល កាលបើការមិនគោរពនេះបណ្ដាលឱ្យចម្លងជំងឺកូវីដ-១៩ដល់អ្នកដទៃ ជាងនេះទៅទៀតនឹងដាក់ពន្ធនាគារពី២ដល់៥ឆ្នាំ បូកនឹងការពិន័យជាប្រាក់ពី៥លាន ដល់២០លានរៀល កាលបើធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក