ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងសាធារណណែនាំដល់ក្រុមហ៊ុនពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូនណែនាំដល់ក្រុមហ៊ុនសាងសង់ឱ្យពន្លឿនការសាងសង់ផ្លូវនៅក្នុងរដូវប្រាំង ជាពិសេសផ្លូវជាតិលេខ៤៨ នៅតាមតំបន់ជាប់មាត់សមុទ្រដែលមានភ្លៀងធ្លាក់ញឹកញាប់។

នៅក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងទីស្ដីការក្រសួង រដ្ឋលេខាធិការក្រសួងសាធារណការ និងជាប្រធានគ្រប់គ្រងគម្រោងលោក សូរ វ៉ិចទ័រ បានណែនាំឱ្យ ក្រុមហ៊ុនសាងសង់ទាញយកឱកាសនៅក្នុងរដូវប្រាំងឆ្នាំនេះ ដើម្បីពន្លឿនការងារសាងសង់របស់ខ្លួន ដោយថាស្ថានភាពភូមិសាស្ត្រផ្លូវជាតិលេខ៤៨មានលក្ខណៈខុសគ្នាពីស្ថានភាពភូមិសាស្ត្រនៃផ្លូវផ្សេងទៀត ហើយកំណាត់ផ្លូវនេះ ស្ថិតក្នុងភូមិសាស្ត្រជាប់មាត់សមុទ្រ សំបូរទៅដោយភ្លៀងធ្លាក់ជោគជាំ បង្កការលំបាកដល់ការងារសាងសង់។

លោកក៏ជំរុញជំរុញផងដែរ ឱ្យក្រុមហ៊ុនសាងសង់កំណាត់ផ្លូវនេះត្រូវអនុវត្តន៍ តាមបទដ្ឋាន បច្ចេកទេស និងសៀវភៅបន្ទុក ជាពិសេសត្រូវធ្វើដោយផ្ទែកលើអាទិភាពចំនួនពីរគឺ សំណង់ផ្លូវមានគុណភាពរឹងមាំអាចប្រើប្រាស់បានយូរអង្វែង និងការបញ្ចប់គម្រោងតាមផែនការដែលបានកំណត់។

លោកបានកំណត់ឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួន ឱ្យបាន១៥ភាគរយ គិតត្រឹមចុងខែឧសភា ឆ្នាំ២០២២ខាងមុខដើម្បីធានាឱ្យការសាងសង់បញ្ចប់ទៅតាមកាលបរិច្ឆេទគ្រោងទុកប្រកបដោយគុណភាពរឹងមាំ។

តាមការព្យាករណ៍របស់ក្រសួងធនធានទឹកឱ្យដឹងថារដូវវស្សាឆ្នាំ២០២២ នៅតំបន់វាលទំនាប និងតំបន់សមុទ្រ អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា។

ផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុង ប្រវែង១៤៨គីឡូម៉ែត្រ ហើយចាប់ផ្តើមសាងសង់ពីចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៤១+៧៥០ ស្ថិតក្នុងភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រុកស្រែអំបិល រហូត ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ គម្រោងនេះប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣២ខែ គ្រោងនឹងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤ សាងសង់ដោយសម្ព័ន្ធក្រុមហ៊ុនកូរ៉េ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦៥,១៤លានដុល្លារអាមេរិក ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល សម្រាប់ការងារដោះ ស្រាយផលប៉ះពាល់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក