ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ស៊ុយអែតបង្វឹកសត្វក្អែកឱ្យសម្អាតកន្ទុយបារី

អន្តរជាតិ៖ កន្ទុយបារីគឺជារបស់ដែលបំពុលលេខ១ ហើយបច្ចុប្បន្នមានចំនួនប្រមាណ ៤,៥ពាន់ពាន់លានបារីបោះចោលនៅលើពិភពលោកសព្វថ្ងៃនេះ។ នៅប្រទេសស៊ុយអែត ក្រុមហ៊ុនមួយឈ្មោះថា Corvid Cleaning កំពុងប្រើសត្វក្អែកដើម្បីរើសកាកសំណល់កន្ទុយបារីដែលគេបោះចោលនេះ។

តាមរបៀបដែលក្រុមហ៊ុនស៊ុយអែតបានហ្វឹកហាត់សត្វក្អែកនោះគឺគេឱ្យ ពួកគេប្រមូលកន្ទុយបារីបន្ទាប់មកទម្លាក់វាចោលក្នុងម៉ាស៊ីនដែលរៀបចំយ៉ាងពិសេស។ ស្ថាបនិកក្រុមហ៊ុន Corvid Cleaning លោក Christian Günther-Hanssen មានប្រសាសន៍ថា សត្វក្អែកកំពុងចូលរួមក្នុងការសម្អាតតាមមូលដ្ឋាន។ គម្រោងនេះស្ថិតក្រោមគម្រោងសាកល្បង ដូច្នេះក្រុមហ៊ុនអាចវាយតម្លៃសុខភាពបាន។

ខណៈពេលដែលកន្ទុយបារីរាប់លានដើមមាននៅក្នុងបរិស្ថានជុំវិញពិភពលោក មូលនិធិរបស់ប្រទេសស៊ុយអែត Tidy Foundation បានប៉ាន់ប្រមាណថា មានបារីជាង ១ពាន់លានដើមនៅក្នុងប្រទេសនីមួយៗ។ សហគ្រាសស៊ុយអែតកំពុងសាកល្បងប្រព័ន្ធផ្អែកលើរង្វាន់ដែលសត្វស្លាបព្រៃជួយមនុស្សរើសសំរាម។

បច្ចុប្បន្ននេះ ក្រុមហ៊ុន Corvid Cleaning កំពុងសិក្សារៀបចំគម្រោងសាកល្បងមួយដែលនឹងឃើញសត្វក្អែកអាចទុកដាក់សំរាមពិតប្រាកដ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក