រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌូណេស៊ីផ្លាស់ទៅបំពេញការងារនៅទីតាំងអនាគតរដ្ឋធានីថ្មីរបស់ឥណ្ឌូណេស៊ីមុនគេបង្អស់ | នាយករដ្ឋមន្ត្រីជំរុញការរៀបចំឯកសារដែលមានប្រវត្តិច្បាស់លាស់ត្រឹមត្រូវ | សម្ដេចធិបតី៖ វប្បធម៌ និងប្រវត្តិសាស្ត្រដែលលំបាកវាបង្ហាញពីភាពចាំបាច់ក្នុងការថែរក្សា | ប្រធានសហព័ន្ធបាល់ទាត់កូឡុំប៊ី និងកូនប្រុសត្រូវបានប៉ូលិសចាប់ខ្លួននៅទីក្រុង Miami |

ក្រសួងធនធានទឹកអំពាវនាវឱ្យពលរដ្ឋសន្សំសំចៃទឹកក្រោយបង្ហាញការបារម្ភលើបរិមាណទឹកភ្លៀងមិនគ្រប់គ្រាន់

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ពលរដ្ឋឱ្យសន្សំសំចៃទឹក ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដោយសារតែការព្យាករក្នុងឆ្នាំ២០២២ បង្ហាញថាបរិមាណទឹកភ្លៀងដែលធ្លាក់មកមិនទាន់សមល្មមក្នុងការប្រើប្រាស់តាមតម្រូវការ។

ក្នុងសេចក្តីជូនដំណឹងស្តីពី ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំងឆ្នាំ២០២១-២០២២ និងដើមរដូវវស្សាឆ្នាំ២០២២ បានឱ្យដឹងថារដូវវស្សាឆ្នាំ២០២២ នៅតំបន់វាលទំនាប និងតំបន់សមុទ្រ អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី១ នៃខែឧសភា និងតំបន់ខ្ពងរាប អាចនឹងចាប់ផ្ដើមនៅសប្ដាហ៍ទី២ នៃខែឧសភា។

បើតាមក្រសួងធនធានទឹក ទោះបីនៅក្នុងរដូវប្រាំង និងដើមរដូវវស្សាអាចនឹងមានភ្លៀងកក់ខែច្រើន តែបរិមាណទឹកភ្លៀងដែលធ្លាក់មក មិនទាន់សមល្មមក្នុងការប្រើប្រាស់ ឆ្លើយតបតាមតម្រូវការភ្លាមៗនោះទេ។ អាស្រ័យហេតុនេះ ក្រសួងស្នើដល់ពលរដ្ឋបន្តរក្សា និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ជាពិសេសបណ្តាតំបន់ជនបទដាច់ស្រយាល ដែលនៅឆ្ងាយពីប្រភពទឹក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក