ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមកម្មករជីកដីឃើញគ្រាប់ផ្លោងធុនធំ១គ្រាប់នៅបាត់ដំបង

ខេត្តបាត់ដំបង៖ គ្រាប់ផ្លោង ទំហំ ១០៥ mm ០១គ្រាប់ត្រូវបានក្រុមកម្មករប្រទះឃើញខណៈដែលពួកគេកំពុងជីកដីដើម្បីបង្កប់ខ្សែកាប នៅវេលាម៉ោង ១១ព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ជិតរបងវត្តសង្កែប៉ែកខាងត្បូង។

សមត្ថកិច្ចបានបញ្ជាក់ថា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍នេះភ្លាមផ្នែកសណ្តាប់ធ្នាប់សាធារណៈ នៃអធិការដ្ឋាននគរបាលក្រុង បាត់ដំបង បានចុះធ្វើការពិនិត្យដោយសម្គាល់ឃើញថាគ្រាប់ចំនួន០១គ្រាប់ដែលក្រុមកម្មករប្រទះឃើញជាប្រភេទគ្រាប់ កាំភ្លើងផ្លោង UXO ដែលមានទំហំ ១០៥ mm បន្ទាប់មកក៏បានធ្វើការប្រគល់ជូនក្រុមបច្ចេកទេស ( ស៊ីម៉ាក់ )ដើម្បីយកទៅរក្សាទុករង់ចាំពេលវេលាដុតបំផ្លាញចោលនៅពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក