បន្ទាយមានជ័យ៖ ផ្ទះពលរដ្ឋចំនួន២៣ខ្នង ក្នុងស្រុកម៉ាឡៃ រងការខូចខាត ដោយសារខ្យល់កន្ត្រាក់ ភ្លៀងកក់ខែកាលពីវេលាម៉ោង០៦យប់ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២។
មេបញ្ជាការនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ លោកវរសេនីយ៍ឯក សួង សៅ បានឱ្យដឹងថា ភ្លៀងលាយឡំជាមួយនិងខ្យល់កន្ត្រាក់ បានធ្វើឲ្យលំនៅឋានរបស់ពលរដ្ឋចំនួន០២ភូមិ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខូចខាតចំនួន២៣ខ្នង ក្នុងនោះធ្ងន់ចំនួន០៨ខ្នង និងដំណាំហូបផ្លែមួយចំនួន ប៉ុន្តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនិងសត្វពាហនៈនោះឡើយ ។
នៅពេលនេះកម្លាំងអន្តរាគមន៍កំពូងជួយរៀបចំនិងប្រមូលស័ង្កសី ឈើ ដែលហើរប៉ើងតាមខ្យល់ជូនប្រជាពលរដ្ឋនិងជួលជុលផ្ទះជូនគាត់វិញ ៕