ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ជូនពរចំពោះប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនា សាយ ឈុំ សមប្រកបដោយបញ្ញាស្មារតី សុខភាពល្អ ជន្មាយុយឺនយូរ ដើម្បីដឹកនាំព្រឹទ្ធសភាឱ្យទទួលបាននូវស្នាដៃថ្មីៗធំធេងថែមទៀត ក្នុងការពង្រឹងនីតិរដ្ឋ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការជំរុញកិច្ចអភិវឌ្ឍជាតិ។
សម្ដេចតេជោបានលើកឡើងក្នុងសារលិខិតជូនពរសម្ដេចវិបុលសេនា សាយ ឈុំ ថា៖ «តាំងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មន្ត្រីរាជការទូទាំងប្រទេស និងក្នុងនាម ខ្លួនខ្ញុំផ្ទាល់ ព្រមទាំងភរិយា ខ្ញុំសូមសម្តែងនូវអំណរសាទរដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទ សាធុការពរជ័យ សិរីមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការគោរពជូនចំពោះ សម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា» ។
សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ កើតនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៤៥ នៅស្រុកកោះសូទិន ស្រុកកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម គឺអនុប្រធាន និងជាអគ្គលេខាធិការបក្សប្រជាជនកម្ពុជា។ សម្ដេចត្រូវសមាជិកព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាប្រធានព្រឹទ្ធសភានៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥៕