ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករ Greenwood ត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ កីឡាករ Mason Greenwood របស់ក្លឹប Manchester United ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ដោយរង់ចាំការស៊ើបអង្កេតបន្ថែម បន្ទាប់ពីកីឡាករវ័យ ២០ឆ្នាំរូបនេះ ត្រូវបានចាប់ខ្លួនពីបទសង្ស័យរំលោភ និងធ្វើបាបលើនារីម្នាក់ដែលជាសង្សា។

នៅថ្ងៃអង្គារ ទី១ ខែកុម្ភៈ ឆ្នាំ២០២២ Greenwood ត្រូវបានចាប់ខ្លួនបន្ថែមទៀត ពីបទសង្ស័យរំលោភផ្លូវភេទ និងគំរាមកំហែងសម្លាប់។

ក្លឹបបាល់ទាត់ Manchester United បានចេញសេចក្តីថ្លែងការណ៍ថ្មីមួយបន្ទាប់ពីការវិវឌ្ឍន៍កាលពីថ្ងៃអង្គារដោយបានលើកឡើងថា «Man United សូមបញ្ជាក់ឡើងវិញនូវការថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើហឹង្សាគ្រប់ប្រភេទ»។

កាលពីថ្ងៃអាទិត្យ ក្លឹបបីសាចក្រហមមួយនេះ បានផ្អាកកីឡាករ Mason Greenwood មិនឱ្យចូលទីលានហ្វឹកហាត់ និងសកម្មភាពផ្សេងៗទៀតរបស់ក្លឹប បន្ទាប់ពីការចោទប្រកាន់តាមអ៊ីនធឺណិតថាកីឡាករវ័យ ២0ឆ្នាំរូបនេះបានរំលោភបំពានលើនារីដែលជាសង្សារបស់ខ្លួន។

មកដល់ពេលនេះទាំង Greenwood និងអ្នកតំណាងមិនបានឆ្លើយតបនឹងការចោទប្រកាន់នោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក