ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុន SpaceX បាញ់បង្ហោះផ្កាយរណបចារកម្មអាមេរិកដោយជោគជ័យ

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃពុធ ទី០៣ ខែកុម្ភៈ ថា ផ្កាយរណបចារកម្មថ្មីបំផុតរបស់ខ្លួន បានបាញ់បង្ហោះដោយជោគជ័យ ទៅលើអាកសមានឈ្មោះថាSpaceX Falcon 9។

ការិយាល័យស្រាវជ្រាវជាតិ(NRO) បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍ថា គ្រាប់រ៉ុក្កែតនេះបានហោះឡើងនៅម៉ោង ១២យប់ម៉ោងក្នុងស្រុកពីមូលដ្ឋានទ័ពអាកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ ទីភ្នាក់ងារនេះបន្ថែមថា បន្ទាប់ពីបានបញ្ចេញផ្កាយរណបដែលមានឈ្មោះថា NROL-87 ទៅកាន់គន្លងតារាវិថីគ្រាប់រ៉ុក្កែត Falcon 9 បន្ទាប់មកបានចុះចតនៅមូលដ្ឋានវិញ។

សេចក្តីថ្លែងការណ៍បាននិយាយថា «ផ្កាយរណបNROL-87 ត្រូវបានធ្វើឡើងដើម្បីគាំទ្រដល់បេសកកម្មឈ្លបយកការណ៍»។

NRO នេះជាផ្នែកមួយរបស់ក្រសួងការពារជាតិសហរដ្ឋអាមេរិក ដែលធ្វើប្រតិបត្តិការបណ្តាញផ្កាយរណបឃ្លាំមើល ហើយមានទីស្នាក់ការនៅជិតទីក្រុងវ៉ាស៊ីនតោន ភាគខាងជើងរដ្ឋ Virginia ។

NROL-87 ដែលជាផ្កាយរណបដំបូងបង្អស់ដែលត្រូវបានបាញ់បង្ហោះដោយ NRO ក្នុងឆ្នាំ ២០២២ គឺជាលើកទីបីហើយដែលទីភ្នាក់ងារនេះបានប្រើប្រាស់រ៉ុក្កែត Falcon 9 ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក