ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

តារាសម្ដែងលោក ឈិន ឡុង ជាអ្នកកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន

ប៉េកាំង៖ នៅក្នុងកម្មវិធីបើកការប្រកួតកីឡាអូឡាំពិកនៅប្រទេសចិនដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែកុម្ភៈខាងមុខនេះនឹងមានវត្តមានតារាសម្តែងលោក ឈិន ឡុង (Jackie Chan) ដែលនឹងកាន់ភ្លើងគប់អូឡាំពិកនៅលើមហាកំផែងចិន។

ក្រៅពី ឈិន ឡុង ក៏មានម្ចាស់មេដាយមាសកីឡាវាយកូនឃ្លីលើតុ Ma Long និង Wu Jingyu ដែលជាម្ចាស់មេដាយមាសពីរសម័យកាលក្នុងកីឡាតេក្វាន់ដូ ក៏នឹងត្រូវកាន់ភ្លើងគប់រត់តាមបណ្តោយផ្នែកBadaling នៃមហាកំផែងចិន។

លោក Jackie Chan វ័យ ៦៧ ឆ្នាំ ជាតារាភាពយន្តបែបកំប្លែងរបស់ហុងកុង ដែលត្រូវបានគេស្គាល់ថាជាអ្នកគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង។ បន្ទាប់ពីរត់ចេញពីBadaling នៃមហាកំផែងចិន ភ្លើងគប់នេះនឹងត្រូវបន្តទៅទីក្រុង Zhangjiakou ក្នុងខេត្ត Hebei ហើយចុងក្រោយនឹងមកអុជភ្លើងគប់នេះនៅពិធីបើកជាផ្លូវការនៅថ្ងៃសុក្រតែម្តង។

ដោយសារតែជំងឺរាតត្បាតកូវីដ-១៩ ការប្រកួតនឹងត្រូវធ្វើឡើងក្នុង "រង្វង់បិទជិត" ដោយឱ្យអ្នកចូលរួមក្នុងអូឡាំពិកនៅឆ្ងាយពីសាធារណៈដើម្បីការពារហានិភ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក