
រដ្ឋបាលខេត្តកំពង់ស្ពឺ ទុកពេលឱ្យម្ចាស់អាជីវកម្ម១សប្ដាហ៍ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀឱ្យអស់
កំពង់ស្ពឺ : នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ស្ពឺបានប្រកាសទុកពេលឱ្យម្ចាស់អាជីវកម្ម១សប្ដាហ៍ រុះរើស្លាកផ្សាយពាណិជ្ជកម្មស្រាបៀឱ្យអស់ដើម្បីមានសណ្តាប់ធ្នាប់របៀបរៀបរយល្អជាពិសេសលើកកម្ពស់សេចក្តីថ្លៃថ្នូនិងរក្សាបានសោភ័ណ្ឌភាពនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ។
រដ្ឋបាលខេត្តបន្តថា លោក-លោកស្រី ជាម្ចាស់អាជីវកម្មក្រុមហ៊ុនចែកចាយស្រាបៀទាំងអស់ដែលមានការដាក់តាំងផ្សព្វផ្សាយពាណិជ្ជកម្មស្រាបៀនៅខាងមុខហាង ឬ ជាយីហោហាងគ្រប់ប្រភេទ ដែលបានដាក់តាំងផ្សព្វផ្សាយនៅលើចិញ្ចើមផ្លូវសាធារណៈដែលច្បាប់បានកំណត់ ត្រូវធ្វើការរុះរើចេញជាបន្ទាន់ដោយទុករយៈពេល០១សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕