ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ថៃ ចុះហត្ថលេខាបើកផ្លូវដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងគោក

ភ្នំពេញ៖ បញ្ជាការកងទ័ពជើងគោកកម្ពុជាលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត និងមេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ (Narongpan Jitkaewtae) បានសម្រេចចុះហត្ថលេខាលើ «លក្ខខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការ (Tems of Reference – ToR)» រវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ដែលជាឯកសារសំខាន់ដើម្បីត្រួសត្រាយផ្លូវ ឈានទៅលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងក្របខ័ណ្ឌកងទ័ពជើងគោកឱ្យមានកម្រិតកាន់តែខ្ពស់ឡើងបន្ថែមទៀត។

កងទ័ពជើងគោកបានចាត់ទុកព្រឹត្តិការណ៍ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតនៃកិច្ចទំនាក់ទំនងរវាងកងទ័ពជើងគោកទាំងពីរផងដែរ។

លក្ខខណ្ឌស្ដីពីកិច្ចសហប្រតិបត្តិការ Trem of Reference (TOcaR) គឺជាព្រមព្រៀងមួយក្នុងការរៀបចំរចនាសម្ព័ន្ធការងារ គណៈកម្មការ កាលវិភាគនៃការប្រជុំ ការចរចារ ការគាំទ្រផ្នែករដ្ឋបាល និងដំណើករានៃការដោះស្រាយវិវាទជាដើម។

ការចុះហត្ថលេខាលើលក្ខខណ្ឌនេះធ្វើឡើងក្នុងដំណើរទស្សនកិច្ចរបស់មេបញ្ជាការទ័ពជើងគោកថៃលោក ណារ៉ុងផាន់ ជិតកែវធែ មកកម្ពុជាជាលើកដំបូងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈនេះ។ ក្នុងដំណើរទស្សនកិច្ចនេះកម្ពុជា-ថៃ បានប្ដេជ្ញាខិតខំចូលរួមចំណែកក្នុងការកសាងនិងពង្រឹងតំបន់ព្រំដែនមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ដោយឈរលើស្មារតីអត់ធ្មត់ និងសម្រប សម្រួលដោះស្រាយបញ្ហាតាមយន្តការគ្រប់កម្រិត ក្នុងគោលការណ៍គោរពឯករាជ្យ អធិបតេយ្យ និងបូរណភាព ទឹកដីទៅវិញទៅមក។

ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកឱ្យដឹងថា៖ «សន្តិភាព សន្តិសុខ និងស្ថិរភាពនៅតាមបណ្ដោយព្រំដែន គឺពិតជាបានបង្កនូវលក្ខណៈ អំណោយផលដល់ការដោះដូរពាណិជ្ជកម្មឆ្លងដែន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត ឱកាសការងារ និងការលើកកម្ពស់ជីវភាពរបស់ប្រជាជននៃប្រទេសទាំងពិរ»។

កម្ពុជា-ថៃមានព្រំដែនអន្តរជាតិជាមួយគ្នាប្រវែង ៨១៧គីឡូម៉ែត្រចាប់ពីឈូងសមុទ្រថៃនៅខាងត្បូងរហូតដល់ប្រទេសឡាវនៅភាគខាងជើងឈាងខាងកើត។ ក្នុងឆ្នាំ២០១១ ប្រទេសទាំងពីរបានចូលទៅក្នុងសង្គ្រាមម្ដងនៅពេលដែលទ័ពថៃបានលើកមកឈ្លានពានតំបន់ព្រះវិហាររបស់កម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក