ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៥៦ករណីថ្មី ក្នុងនោះករណីនាំចូល ១៥ករណី ខណៈអ្នកជំងឺ ៦៥៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃចន្ទទី២៤ ខែឧសភា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃចន្ទនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ២៥.៧៦១នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១៧៩នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ១៨.៣៥៩នាក់៕