ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រយាងចេញទៅទីក្រុងប៉េកាំងដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានយាងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីចូលរួមបើកព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិករដូវរងា នៅទីក្រុងប៉េកាំង នៅថ្ងៃទី៤ ខែកុម្ភៈស្អែកនេះ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីចុងខែមករាថា ប្រទេសចិនស្វាគមន៍យ៉ាងកក់ក្ដៅចំពោះព្រះមហាក្សត្រកម្ពុជាដែលចូលរួមជាសក្ខីភាពក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់ចិននេះ។

ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងគង់ប្រថាប់នៅទីក្រុងប៉េកាំង រហូតដល់ថ្ងៃទី០៥ ខែកុម្ភៈ ទើបយាងត្រឡប់មកកាន់កម្ពុជាវិញ។ យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពេលព្រះមហាក្សត្ររាល់ព្រះរាជតួនាទី និងភារកិច្ចរបស់ព្រះអង្គ នឹងត្រូវប្រគល់ជូនប្រធានព្រឹទ្ធសភា។

ការរៀបចំកីឡាអូឡាំពិករដូវក្តៅ និងរដូវរងាឆ្នាំ២០២២នេះ នឹងចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងពិធីបើកព្រឹត្តិការណ៍អន្តរជាតិនេះក៏នឹងមានវត្តមានថ្នាក់ដឹកនាំកំពូលៗជាច្រើនលើពិភពលោកដូចជា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីអេហ្ស៊ីប ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman អធិរាជរបស់ប្រទេសកាតា Sheikh Tamim bin Hamad Al Thani ព្រះអង្គម្ចាស់ Abu Dhabi ព្រះអង្គម្ចាស់ Sheikh Mohammed bin Zayed Al Nahyan នាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងថ្នាក់ដឹកនាំផ្សេងៗទៀតប្រមាណជាង៣០ប្រទេស។

ព្រឹត្តិការណ៍កីឡាអន្តរជាតិដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះដែលមានរយៈពេល១៦ថ្ងៃនេះ មានអត្តពលិកជាង ៣ពាន់នាក់មកពីប្រទេសចំនួនជាង ៩០មកចូលរួមព្រឹត្តិការណ៍កីឡា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក