ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យកងទ័ពត្រៀមការពារក្នុងពេលប្រជុំអាស៊ាននិងបោះឆ្នោតឆ្នាំនេះ

ភ្នំពេញ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានកោតសរសើរចំពោះការលះបង់របស់ទាហានជើងគោកទូទាំងប្រទេសដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី និងភារកិច្ចដែលដាក់ជូន ជាពិសេសគឺការចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩កន្លងមកនេះ។ លោកបន្ថែមថាក្នុងឆ្នាំ២០២២នេះ ទោះបីធូរដៃខ្លះ តែកម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញដែលមានដូចជាការដឹកនាំអាស៊ាន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ២០២២។

លោកបានបញ្ជាឱ្យស្ថាប័នកងឯកភាពចំណុះកងទ័ពជើងគោកទាំងអស់ត្រូវត្រៀមលក្ខណៈអនុវត្តភារកិច្ចតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដូចជាចូលរួមសហការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជាមួយគ្រប់ស្ថាប័ន-អង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ជាពិសេសការការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំជាតិ អន្តរជាតិ ក្នុងដំណើរការនៃកិច្ចប្រជុំនានា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន ក៏ដូចជាដំណើរការឃោសនានិងការប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ និងត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយជាយថាហេតុផ្សេងៗ បន្តការយកចិត្តទុកដាក់លើជីវភាព និងការលំបាកផ្សេងៗរបស់គ្រួសារយោធិន និងអតីតយុទ្ធជន។

កម្ពុជាបានក្លាយជាប្រធានប្ដូរវេនអាស៊ានជាលើកទី២នៅឆ្នាំ២០២២នេះ ការដឹកនាំអាស៊ាននឹងត្រូវរៀបចំកិច្ចប្រជុំក្នុងក្របខ័ណ្ឌអាស៊ាននានាដែលមានមេដឹកនាំជាន់ខ្ពស់ និងប្រមុខរដ្ឋនៃប្រទេសជាមួយចូលរួម នៅឆ្នាំដដែលនេះផងដែរកម្ពុជាក៏នឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក