ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងអប់រំលើកទឹកចិត្តឱ្យសិស្សធ្លាក់បាក់ឌុបខំរៀនសូត្រ បន្ទាប់ពីប្រកាសរក្សាលទ្ធផលប្រឡងនៅដដែល

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឈប់ទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ដោយរក្សាលទ្ធផលប្រឡងនៅដដែល។

ការប្រកាសនេះដោយថា បន្ទាប់ពីបញ្ចប់ការធ្វើកោសលវិច័យលើលទ្ធផលនៃការប្រឡងបាក់ឌុបសម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការកោសលវិច័យបានរកឃើញថា លទ្ធផលនៃការប្រឡង គឺមិនមានការប្រែប្រួលទេ។

ក្រសួងបន្ថែមថា៖ «ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងសូមលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡងនៅឆ្នាំខាងមុខ»។

លទ្ធផលនៃការប្រឡងបាក់ឌុប ត្រូវបានប្រកាសកាលពីថ្ងៃទី១៤ និង១៥ ខែមករា ឆ្នាំ២០២២ ដែលមានបេក្ខជនប្រឡងជាប់សរុបចំនួន ៧២ ០១៦នាក់ ស្មើនឹង ៦៥,៦៥% នៃបេក្ខជនប្រឡងសរុប ១១៤ ១៨៧នាក់ ដែល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក