ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស្រី ចំរើន បដិសេធការបង្ហោះរបស់ផេកហ្វេសបុកមួយដែលប្រើប្រាស់ឈ្មោះលោក

ភ្នំពេញ៖ អតីតមេដឹកនាំនិស្សិតប្រឆាំងលោក កឹម សុខា គឺលោក ស្រី ចំរើន បានច្រានចោលនូវរាល់ការបង្ហោះរបស់ផេកមួយដែលដាក់ឈ្មោះ និងរូបភាពលោក ដោយថាផេកនេះត្រូវបានជនអនាមិកលួចយកតាំងពីឆ្នាំ២០១៧ និងបានបញ្ចេញសកម្មភាពឡើងវិញនាពេលថ្មីៗនេះ។

លោក ស្រី ចំរើន បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនលោកនៅថ្ងៃនេះថាលោកកំពុងក្លាយជាមុខសញ្ញាលាបព័ណ៌ដោយក្រុមប្រឆាំង។ លោកបានច្រានចោល រាល់ការផុសរបស់ផេក Srey Chamroeun ដែលមាន ID 1666311793628757 តែងផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សង្គម។

លោកសរសេរថា៖ «ពេលនេះ ខ្ញុំ ស្រី ចំរើន ក្លាយជាផ្ទាំងស៊ីបរបស់ក្រុមឱកាសនិយមនៃក្រុមប្រឆាំងមាននិន្នាការបក្សប្រឆាំង ដោយសារតែខ្ញុំបានធ្វើអោយមេបក្សប្រឆាំងដែលជាអតីតបក្សប្រឆាំង CNRP (លោក កឹម សុខា) មានបញ្ហា ផ្នែកប្រព័ន្ធតុលាការ និង៉ះពាល់ជីវភាពបក្សរបស់លោកផ្ទាល់»។

ការចេញមកបញ្ជាក់របស់លោក ស្រី ចំរើន នៅពេលនេះគឺបន្ទាប់ពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានច្រានចោលការបង្ហោះរបស់ផេកមួយឈ្មោះ Srey Chamroeun ថាបានផ្សព្វផ្សាយព័ត៌មានមិនពិត គ្មានមូលដ្ឋានច្បាស់លាស់លើវិធានការរបស់សមត្ថកិច្ចចំពោះស្ត្រីម្នាក់ដែលបានសរសេរបង្ខូចឈ្មោះមន្ត្រីពន្លត់អគ្គិភ័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក