ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាបញ្ជូនកងទ័ពមួកខៀវចំនួន១៨៤នាក់ទៅប្រទេសលីបង់

ភ្នំពេញ៖ កម្ពុជាបញ្ជូនកងកម្លាំងវិស្វកម្មពហុជំនាញ អមដោយកងបោសសំអាតមីននៃទ័ពមួកខៀវ ចំនួន១៨៤នាក់ ក្នុងនោះមានកម្លាំងនារី១៤នាក់ទៅសាធារណរដ្ឋលីបង់ ដើម្បីប្ដូរវេនកម្លាំងចាស់ និងធ្វើការបោសសម្អាតមីន។

នៅក្នុងពិធីជូនដំណើរកងទ័ពមួកខៀវទាំង១៨៤នាក់ នៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ អនុប្រធានគណៈកម្មាធិការជាតិនិងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពលោក សែម សុវណ្ណនី បានឲ្យដឹងថា កងទ័ពមួកខៀវទាំងអស់ត្រូវបានបញ្ជូនទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ដើម្បីប្តូរវេនកម្លាំងចាស់ត្រូវបញ្ចប់បេសកកម្មរយ:ពេល១ឆ្នាំ។

កងទ័ពមួកខៀវទៅចូលរួមបំពេញបេសកកម្មនៅប្រទេសលីបង់នេះ គឺបំពេញការងារសាងសង់បន្ទាយស្នាក់នៅសម្រាប់ទ័ពមួកខៀវ ពីបណ្តាប្រទេសផ្សេងៗ សាងសង់បង្គោលខៀវ នៅតាមបន្ទាត់ព្រំដែនលីបង់ និងអ៊ីស្រាអែល និងបន្តការងារបោសសំអាតមីនដែលកំពុងតែមមាញឹករាល់ថ្ងៃ។

ក្នុងរយៈពេល១៦ឆ្នាំនេះ គិតចាប់ពីឆ្នាំ២០០៦ រហូត មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជូនកងកម្លាំងសរុបចំនួន ៨០៨៣នាក់ ក្នុងនោះមាននារីចំនួន៥៤២នាក់ ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានដូចជា ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ឆាដ សាយប្រឺស ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល និងយេមែន ដោយទទួលបានស្នាដៃដ៏ត្រចះត្រចង់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក