ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: ទូតខ្មែរនៅUNផ្ដាំឱ្យអ្នករាយការណ៍ពិសេស៣រូបឈប់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋអធិបតេយ្យ

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចំពោះសេចក្តីថ្លែងការណ៍ របស់អ្នករាយការណ៍ពិសេសបីរូបពាក់ព័ន្ធនឹង “ច្រកទ្វារអ៊ីនធឺណិតជាតិ” និងថាការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ គឺជាការគោរពតាមគោលការណ៍ច្បាប់ សមាមាត្រ និង ភាព ចាំបាច់ ព្រមទាំងរួមចំណែកដល់ការសម្រេចបាននូវឌីជីថលូបនីកម្មដ៏រស់រវើករបស់កម្ពុជា ដែលជាកម្លាំងចលករជំរុញកំណើន និងការអភិវឌ្ឍ។

ក្នុងសេចក្ដីថ្លែងការរបស់ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិដែលមានលោក Mr. Vitit Muntarbhorn អ្នកនាង Ms. Irene Khan និងអ្នកនាង Mary Lawlor បានជំរុញឱ្យអាជ្ញាធរកម្ពុជាផ្អាកផែនការអនុវត្តអនុក្រឹត្យស្ដីពី «ច្រកទ្វារអ៊ីនធឺណិត» ដោយអះអាងថា អនុក្រឹត្យនេះមានការរឹតត្បិត ព្រមទាំងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិឯកជន និងសេរីភាពបែបប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។

ឯកអគ្គរាជទូតកម្ពុជាប្រចាំស្ថានបេសកម្មអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិលោក អាន សុខខឿន បានប្រាប់ EAC News ការចោទប្រកាន់របស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទាំងនេះជាការចោទប្រកាន់ទាំងគ្នានអំណេះអំណាងច្បាស់លាស់នោះទេ។

លោកថា៖ «យើងត្រូវការច្បាប់នេះដើម្បីមានការប្រកួតប្រជែងឱ្យស្មើភាពគ្នា និងជួយទប់ស្កាត់ អំពើទុច្ចរិតដូចជាល្បែងអនឡាញ ហើយនឹងវេបសាយអាសអាភាសអីអញ្ចឹងជាដើម»។

អនុក្រឹត្យស្ដីពី «ច្រកទ្វាអ៊ីនធឺណិត» ដែលរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំបង្កើតក្នុងឆ្នាំ២០២១ និងគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៦ ខែកុម្ភៈ ខាងមុខ។

ក្នុងសេចក្ដីថ្លែងការណ៍ព័ត៌មានចុះថ្ងៃទី១ ខែកុម្ភៈនៅទីក្រុងហ្សឺណែវ ស្ថានបេសកម្មអចិន្ត្រៃយ៍បានបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណិតជាតិ បានគោរពតាមគោលការណ៍ច្បាប់ ភាពចាំបាច់ និងសមាមាត្រ។ ស្ថានបេសកម្មបានបញ្ជាក់ថា ការបង្កើតច្បាប់ច្រកទ្វារអ៊ិនធឺណិតមិនមែនជារឿងថ្មីក្នុងពិភពលោកនោះទេ ហើយគោលដៅនៃការបង្កើតនេះគឺដើម្បីជួយសម្រួល និងគ្រប់គ្រងការតភ្ជាប់ អ៊ីនធឺណិត ពង្រឹងសន្តិសុខជាតិ ការប្រមូលពន្ធ និងជួយរក្សាសណ្ដាប់ធ្នាប់សង្គម និងការពារ វប្បធម៌ជាតិ ហើយការបង្កើតច្បាប់នេះគឺធ្វើតាមស្របតាមកតិកាសញ្ញាអន្តរជាតិស្តីពី សិទ្ធិពលរដ្ឋ និងនយោបាយ ដែលចែងអំពីការរឹតបន្តឹងមួយចំនួន ដែលច្បាប់អាចអនុវត្តបាន ប្រសិនបើចាំបាច់ "សម្រាប់ការគោរពសិទ្ធិ ឬកេរ្តិ៍ឈ្មោះរបស់អ្នកដទៃ និង ដើម្បីការពារសន្តិសុខជាតិ ឬសណ្ដាប់ធ្នាប់សាធារណៈ ឬសុខភាពសាធារណៈ ឬសីលធម៌” ។

ក្នុងសេចក្ដីប្រកាសនេះបញ្ជាក់ថា៖ «គ្មានកថាខណ្ឌណាមួយក្នុងអនុក្រឹត្យស្តីពី "ច្រកទ្វារអ៊ីនធឺណិតជាតិ” អនុញ្ញាតឱ្យមានការប្រមូលទិន្នន័យ អ្នកប្រើប្រាស់ ឬការឃ្លាំមើលលើបុគ្គលឡើយ។ ការតភ្ជាប់ ឬប្រតិបត្តិការបច្ចេកទេសទាំងអស់ត្រូវ បានធ្វើឡើងដោយមានការធានាសន្តិសុខ និងរក្សាទុកក្នុងប្រព័ន្ធសុវត្ថិភាព ស្របទៅតាមបទដ្ឋានអន្តរជាតិ។ ដើម្បីការពារសិទ្ធិឯកជនភាពរបស់បុគ្គល ច្បាប់ស្តីពីការការពារទិន្នន័យបុគ្គលនឹងត្រូវបានតាក់តែងឡើង និងឆ្លងកាត់ការពិគ្រោះយោបល់ពីសំណាក់ភាគីពាក់ព័ន្ធជាច្រើន។»។

ស្ថានបេសកម្មបញ្ជាក់ថា បានឆ្លើយតបទៅអ្នករាយការណ៍អង្គការសហប្រជាជាតិទាំង៣នាក់នោះឱ្យ បង្វែការយកចិត្តទុកដាក់លើការព្រួយបារម្ភចំពោះបញ្ហាប្រឈមរបស់សិទ្ធិមនុស្សដូចជា ការប្រើប្រាស់ ភាសាសម្អប់ ការនិយាយបង្កាច់បង្អួច ការផ្សាយព័ត៌មានមិនពិត និងការញុះញង់ រួមទាំងការ រើសអើងវ៉ាក់សាំងកូវីដ-១៩ ដែលពួនជ្រកក្រោមស្លាកសេរីភាពនៃការបញ្ចេញមតិវិញ ជាជាងចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋ អធិបតេយ្យ៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក