ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តកំពង់ចាម សម្រេចការបង្កើតក្រុមការងារ វាយតំលៃថ្នាក់ខេត្ត ដើម្បីរៀបចំការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី

កំពង់ចាម : នៅថ្ងៃចន្ទ ទី២៤ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រកាសបង្កើតក្រុមការងារ វាយតំលៃថ្នាក់ខេត្តដែលមានលោក កៅ សុខអាន ជាប្រធានដើម្បីរៀបចំការធ្វើចត្តាឡីស័កដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី។

រដ្ឋបាលខេត្ត បានបន្តថាក្រុមការងារនេះមានតួនាទីភារកិច្ច៖ ប្រមូលព័ត៌មានពីសភាពការណ៍ទូទៅពាក់ព័ន្ធការរីករាលដាលនៃជំងឺកូវីដ-១៩ របស់ប្រជាពលរដ្ឋ កម្មករ កម្មការិនី, រៀបចំបញ្ជីឈ្មោះ កំណត់អត្តសញ្ញាណ និងអាស័យដ្ឋានទំនាក់ទំនងប្រជាពលរដ្ឋ កម្មករ កម្មការិនី នៅតាមបណ្តាលរោងចក្រ ដើម្បីធ្វើការបែងចែកទៅតាមភូមិ ឃុំ ស្រុក, កំណត់អត្តសញ្ញាណបុគ្គលដែលមានទំនាក់ទំនងផ្ទាល់ និងដោយប្រយោលជាមួយបុគ្គលដែលទើបនិងរកឃើញវិជ្ជាមានជំងឺកូវីដ-១៩, កំណត់ឱ្យបានច្បាស់អំពីបុគ្គលដែលបានប៉ះពាល់ផ្ទាល់ និងដោយប្រយោល ដើម្បីយកមកដាក់ចត្តាឡីស័ក នៅមណ្ឌល ឬឱ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរបស់បុគ្គលនោះ, នៅពេលកំណត់មុខសញ្ញាបានច្បាស់លាស់ឱ្យពួកគាត់ធ្វើចត្តាឡីស័កនៅតាមផ្ទះហើយត្រូវធ្វើការហ៊ុមព័ទ្ធ ផ្ទះនោះ និងដាក់កំលាំងតាមដានឱ្យបានជាប់ជាប្រចាំ, បំពេញភារកិច្ចផ្សេងៗ តាមការប្រគល់ជូនរបស់អនុគណៈកម្មការស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យ ថាមានផ្ទុកជំងឺកូវីដ-១៩។

រដ្ឋបាលខេត្តកំពង់ចាមបញ្ជាក់ថា នាយករដ្ឋបាលសាលាខេត្ត លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាព រដ្ឋបាលឃុំ សង្កាត់ពាក់ព័ន្ធ ឯកឧត្តម អស់លោក លោកស្រី ដែលមានរាយនាមក្នុងប្រការ១ ត្រូវអនុវត្តសេចក្តីសម្រេចនេះឱ្យមាន ប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក