ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌ថាគ្មានការអនុញ្ញាតឱ្យវៀតណាមចម្លងប្រាសាទខ្មែរនោះទេនិងកំពុងចាត់វិធានការលើរឿងនេះ

ភ្នំពេញ៖ ក្រសួងវប្បធម៌បានច្រានចោលការលើកឡើងដែលថាក្រសួងបានអនុញ្ញាតដល់វៀតណាមឱ្យចម្លងប្រាសាទអង្គរវត្តដាក់ក្នុងទឹកដីរបស់គេ និងថាពេលនេះក្រសួងកំពុងមានចំណាត់ការផងដែរ។

អ្នកនាំពាក្យក្រសួងវប្បធម៌លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ បានប្រាប់ EAC News ថាពេលនេះក្រុមការងារក្រសួងកំពុងពិនិត្យលើវីដេអូដែលត្រូវបានចែកចាយនៅលើបណ្ដាញសង្គមអំពីប្រាសាទចម្លងពីប្រាសាទកម្ពុជានៅក្នុងខេត្តដាណាំងប្រទេសវៀតណាម មុននឹងទំនាក់ទំនងជាមួយស្ថានទូតខ្មែរនៅប្រទេសវៀតណាមឱ្យចុះពិនិត្យលើករណីនេះ។

លោកថា៖ «យើងត្រូវបញ្ជាក់ជាមួយគាត់ហើយយើងត្រូវទៅមើលឱ្យច្បាស់ថាគាត់ធ្វើអញ្ចឹងមែនគាត់ត្រូវតែសុំការអនុញ្ញាតសហការជាមួយយើងដែរហ្នឹងជាច្បាប់ទម្លាប់ណា! ទីពីរមានន័យថាគាត់ធ្វើបែបហ្នឹងចម្លងទៅដោយអត់មានការសុំច្បាប់អីអញ្ចឹង មានន័យថាគាត់យកជ្រុងណាទៅធ្វើមែនតែធ្វើទៅអត់មានលក្ខណៈត្រឹមត្រូវគេធ្វើខុសធ្វើអីក៏ធ្វើឱ្យបាត់តម្លៃបេតិកភណ្ឌរបស់យើងដែរ»។

លោកបានបង្ហាញក្ដីបារម្ភថាការលួចចម្លងនេះទៅលើតម្លៃបេតិកភណ្ឌ ប្រវត្តិសាស្ត្រ ប៉ះពាល់ដល់ពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជាផងដែរ។

ករណីលួចចម្លងប្រាសាទរបស់កម្ពុជានេះធ្លាប់កើតឡើងក្នុងឆ្នាំ២០២០ម្ដង ដែលពេលនោះសណ្ឋាគារថៃមួយបានសាងសង់ដោយប្រើរចនាបថប្រាសាទបាយ័ន អង្គរវត្ត និងបន្ទាយស្រី។ ឆ្លើយតបនឹងករណីនេះក្រសួងវប្បធម៌បានចេញចំណាត់ការទូតពីការលួចចម្លងនេះផងដែរ ដែលក្រោយមកសណ្ឋាគារថៃមួយនេះបានចេញលិខិតសុំទោស។

ករណីមួយទៀតគឺកើតឡើងក្នុងឆ្នាំ២០២១ ដែលគម្រោងសាងសង់ប្រាសាទមួយនៅខេត្តបុរីរម្យ ប្រទេសថៃ ដូចគ្នានឹងគ្រោងប្រាសាទអង្គវត្តកម្ពុជា តែក្រោយពេលដែលមានការចុះពិនិត្យក្រសួងវប្បធម៌បានបញ្ជាក់ថា ថៃមិនបានលួចចម្លង ពីប្រាសាទអង្គរវត្តខ្មែរនោះទេ ដោយសារថៃអះអាងថាការសាងសង់នេះ គឺយកទៅតាមស្ថាបត្យកម្ម ប្រាសាទមួយចំនួន ដែលមានក្នុងតំបន់នោះស្រាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក