ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អាជ្ញាធរត្រៀមរៀបចំជួសជុលប្រាសាទព្រហ្មកិលឡើងវិញ

សៀមរាប៖ អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការធ្វើកំណាយស្រាវជ្រាវគ្រឹះរចនាសម្ព័ន្ធរបស់ប្រាសាទព្រហ្មកិលនៅក្នុងដើមខែកុម្ភៈនេះ មុននឹងត្រៀមរៀបចំជួសជុលឡើងវិញ។

បន្ទាប់ពីចំណាយពេលកំណាយស្រាវជ្រាវជាង៣ខែរួចមក អាជ្ញាធរអប្សរាបានរកឃើញគ្រឹះតួប៉មប្រាសាទបានស្រុតដែលជាហេតុធ្វើឱ្យតួប៉មនៅទិសនិរតីរលំ។

លោក ភឹង តារា បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា ក្នុងកិច្ចការធ្វើកំណាយ ក្រុមការងារបានកំណាយចំនួនបីរណ្តៅផ្សេងគ្នា ដោយរណ្តៅទី១ កំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធខ្លោងទ្វារទី១ចូលប្រាសាទ ទាក់ទងនឹងស្រះទឹកស្ថិតនៅទិសឦសាន ហើយណ្តៅទី២ កំណាយសិក្សាស្រាវជ្រាវរចនាសម្ព័ន្ធបណ្ណាល័យ ទាក់ទងជាមួយនឹងកំពែងទី១របស់ប្រាសាទ ចំណែករណ្តៅទី៣ កំណាយស្រាវជ្រាវគ្រឹះតួប៉មប្រាសាទ។

បុរាណវិទូរូបនេះបន្តទៀតថា លទ្ធផលនៃកំណាយបង្ហាញថាគ្រឹះខ្លោងទ្វារទី១ ហើយនិងគ្រឹះកំពែងទី១ រួមនឹងគ្រឹះអាគារបណ្ណាល័យផងគឺនៅល្អ ចំណែកគ្រឹះតួប៉មប្រាសាទហាក់ដូចជាស្រុត(ខ្សោយ) ហេតុដូចនេះហើយ ដែលធ្វើឱ្យផ្នែកតួប៉មនៅទិសនិរតីរលំ។

ប្រាសាទព្រហ្មកិល គឺជាប្រាសាទតូចមួយស្ថិតនៅក្បែរប្រាសាទអង្គរវត្ត មានចម្ងាយប្រមាណ៣០០ម៉ែត្រ ខាងលិចខ្លោងទ្វារ ប្រាសាទអង្គរវត្ត។ ជាហោសម្រាប់មនុស្សបន់ស្រន់នៅក្នុងមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យទាំង៤ជុំវិញក្រុងអង្គរធំក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នាចុងស.វ. ទី១២ នៃ គ.ស.។ បុរាណវិទូនៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយសិក្សាស្រាវជ្រាវពីរចនាសម្ព័ន្ធគ្រឹះប្រាសាទតាំងពីខែតុលា ឆ្នាំ២០២១៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក