ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស៤០នាក់ស្លាប់និងរបួសក្នុងការវាយប្រហារដោយគ្រាប់បែកចំខួបមួយឆ្នាំនៃរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា

អន្តរជាតិ៖ មនុស្សពីរនាក់ស្លាប់ និង៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែកដៃលើការប្រមូលផ្តុំគាំទ្រយោធានៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃអង្គារ ខណៈដែលការតវ៉ាប្រឆាំងរដ្ឋប្រហារត្រូវបានធ្វើឡើងនៅទូទាំងប្រទេសក្នុងខួបមួយឆ្នាំនៃការដណ្តើមអំណាចរបស់យោធា។

រហូតមកដល់ពេលនេះ មិនទាន់មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ខណៈដែលសកម្មជនប្រឆាំងរដ្ឋប្រហារបានប្រារព្ធខួបនៃរដ្ឋប្រហារជាមួយនឹងកូដកម្មស្ងាត់ៗប្រឆាំងនឹងបទបញ្ជារបស់របបយោធា។

បើតាមសារព័ត៌មានមីយ៉ាន់ម៉ាឱ្យដឹងថា យោធាក៏បានចាប់មនុស្សសរុប១០នាក់ នៅក្នុងការព្រឹត្តិការណ៍នេះនៅក្នុងទីក្រុងរ៉ង់ហ្គូន។ តាមសារព័ត៌មាន AFP បានចេញផ្សាយថា ករណីបំផ្ទុះគ្រាប់បែកខាងលើនេះបានកើតមានឡើងទៅលើក្រុមអ្នកគាំទ្ររបបយោធានៅទីក្រុង Tachileik ស្ថិតនៅភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ដែលបានប្រមូលផ្តុំគ្នានៅថ្ងៃ០១ ខែកុម្ភៈ ត្រូវជាខួបមួយឆ្នាំនៃយោធាឡើងកាន់អំណាចឡើងវិញ។

គួរបញ្ជាក់ផងដែរថា ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ គឺជាខួបមួយឆ្នាំនៃរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ដែលបានឃុំខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងសមាជិកដទៃទៀតនៃសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលបានជាប់ឆ្នោតនៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០។ ភ្លាមៗបន្ទាប់ពីរដ្ឋប្រហារ ភាពអាសន្នត្រូវបានប្រកាសហើយមេដឹកនាំរបបយោធា មីន អោងលាំង បានគ្រប់គ្រងបន្ត។ ទង្វើនេះបានជំរុញឱ្យពលរដ្ឋនាំគ្នាចេញមកតវ៉ាទាំងកំហឹងទូទាំងប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក