ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនភៀសខ្លួនត្រឡប់មកវិញ ខណៈបន្ទុះភ្នំភ្លើងថមថយឥទ្ធិពលនៅកុងហ្គោ

កុងហ្គោ៖ អាជ្ញាធរនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (D.R Congo) បានបញ្ជាក់ថាលំហូរនៃកម្អែលភ្នំភ្លើងបានបញ្ឈប់ការររាលដាល នៅជាយក្រុងហ្គូម៉ាភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បន្ទាប់ពីមានហេតុការណ៍ការផ្ទុះនៃភ្នំភ្លើងភ្នំ Nyiragongo ក្បែរនោះកាលពីចុងសប្តាហ៍កន្លងទៅ។

លំហូរនៃកម្អែលភ្នំភ្លើងនេះ បានបញ្ចប់នៅប្រហែលម៉ោង ៤ព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ ខណៈប្រជាជនដែលបានភៀសខ្លួនបានត្រឡប់មកកាន់លំនៅឋានវិញហើយ ក្រោយត្រូវបានជម្លៀសចេញដោយអាជ្ញាធរនាពេលកន្លងមក។ នេះបើយោងតាមសារលើបណ្តាញ Twitter របស់រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងប្រព័ន្ធផ្សព្វផ្សាយរបស់កុងហ្គោ។

គួរបញ្ជាក់ថា ការវាយប្រហារដោយបន្ទុះភ្នំភ្លើងនៅតំបន់ហ្គូម៉ា (Goma) នេះ បានជះឥទ្ធិពលខ្លាំងក្លា ផ្ទៃមេឃទាំងមូលត្រូវបានប្រែជាពណ៌ទឹកក្រូច ខណៈការផ្គត់ផ្គង់អគ្គិសនីត្រូវបានកាត់ផ្តាច់ស្ទើរតែទាំងស្រុងក្នុងទីក្រុងដែលមានប្រជាជនជាង ២លាននាក់នេះ។ ទីក្រុងហ្គូម៉ានេះ មានទីតាំងស្ថិតនៅភាគខាងកើតប្រទេសកុងហ្គោ ដែលជាទីតាំងនៃភ្នំភ្លើងសកម្មចំនួន ២រួមមាន Nyamulagira និង Nyiragongo ខណៈភ្នំភ្លើងដែលវាយប្រហារលើកនេះគឺ Nyiragongo ដែលបានផ្ទុះខ្លាំងបំផុតលើកចុងក្រោយនៅឆ្នាំ ២០០២ ផ្តាច់ជីវិតមនុស្សជាង ២៥០នាក់ និងមនុស្សជាង ១២០,០០០នាក់បានបាត់បង់ទីជំរក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក