ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីព័ត៌មាន ថាពានរង្វាន់សន្ដិភាពស៊ុនហាក់សម្រាប់សម្ដេចតេជោជាការទទួលស្គាល់លើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេច

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោ ខៀវ កាញារីទ្ធ បានសម្ដែងនូវការសាទរចំពោះសម្ដេចតេជោដែលត្រូវបានមូលនិធីសន្ដិភាពស៊ុនហាក់ ជ្រើសរើសជាជ័យលាភីពានរង្វាន់សន្ដិភាពស៊ុនហាក់ ដែលនឹងត្រូវផ្ដល់ជូននៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ។ លោកថា ការប្រគល់ពានរង្វាន់សន្ដិភាពនេះដល់សម្ដេចតេជោជាសាក្សីថ្មីមួយទៀតដែលបង្ហាពីការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ។

ក្នុងលិខិតអបអរសាទរចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ បានលើកឡើងថា៖ «ការប្រគល់ជូនពានរង្វាន់សន្ដិភាព ស៊ុនហាក់ ឆ្នាំ២០២២ (SUNHAK PEACE PRIZE 2022) ពីមូលនិធិសន្ដិភាពស៊ុនហាក់ របស់ប្រទេសកូរ៉េខាងត្បូង ដ៏មហាកិត្តិយសនេះជូនសម្ដេចតេជោ ជាសក្ខីភាពថ្មីមួយទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជា ដែលបានឆ្លុះបញ្ចាំងអោយឃើញពីការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្ដិភាព ស្ថិរភាពសង្គម និងការអភវិឌ្ឍន៍ រីកចំរើនគ្រប់វិស័យ តាមរយៈនយោបាយឈ្នះឈ្នះ»។

ពានរង្វាន់សន្តិភាពស៊ុនហាក់ ត្រូវបានបង្កើតឡើងដើម្បីទទួលស្គាល់ឥស្សរជន និងស្ថាប័ននានា ដែលបានបម្រើមនុស្សជាតិ ដែលអាចជាគំរូមួយ ធ្វើឱ្យពិភពលោកកាន់តែមានភាពប្រសើរឡើងសម្រាប់មនុស្សជំនាន់ក្រោយ។ ពានរង្វាន់ សន្តិភាពស៊ុនហាក់ គឺជាពានរង្វាន់សន្តិភាពអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដើម្បីរំលឹកដល់ ទស្សនវិស័យសន្តិភាពរបស់ស្ថាបនិក គឺលោក ស៊ុន ម៉ុនមូន និងលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន។

ប្រធានមូលនិធិសន្ដិភាពស៊ុនហាក់លោក Tomash G. Walsh បានលើកឡើងថា ការជ្រើសរើស សម្ដេចតេជោ សម្រាប់ទទួលពានរង្វាន់នេះ ដោយសារតែការដឹកនាំដ៏ខ្ជាប់ខ្ជួន ក្នុងរយៈពេល ជាច្រើនឆ្នាំកន្លងរបស់សម្ដេចជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការដឹកនាំរបស់សម្តេចពិតជាបានរួមចំណែកដល់ការកសាងស្ថិរភាព ការអភិវឌ្ឍសេដ្ឋកិច្ច និងសន្តិភាពនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក